• 2020-07-06 08:10:30
  • ព័ត៌មាន

មកដឹងពី ប្រវត្តិពិធីបុណ្យផ្កាយ របស់ប្រទេសជប៉ុន ដែលនឹងប្រារព្ធធ្វើនៅកម្ពុជា តាមអនឡាញ ឆាប់ៗនេះ

  • 2020-07-06 08:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់មានបំណងប្រាថ្នា ហើយចង់អោយបានសម្រេចដែរអត់? ប្រទេសជប៉ុនជាប្រទេសដែលមានភាពជឿនលឿន ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅប្រកាន់ខ្ជាប់ទំនៀមទម្លាប់ និងជំនឿបានយ៉ាងល្អ មកដល់សព្វថ្ងៃ រហូតមានការចែករំលែកដល់ប្រទេសជិតខាង តួយ៉ាងគឺពិធីបុណ្យ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នាពេលឆាប់ៗ នោះគឺពិធីបុណ្យផ្កាយ។

ពិធីបុណ្យផ្កាយអនឡាញ២០២០ ជាពិធីបុណ្យប្រពៃណីរបស់ប្រទេសជប៉ុន ដែលនឹងប្រារព្ធធ្វើនៅកម្ពុជាពីថ្ងៃ ១១-១២ ខែកក្កដា ឆ្នាំ ២០២០ តាមរយៈបណ្តាញសង្គមអនឡាញ ដោយមានការសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន (JFAC) រៀបចំឡើងក្នុងគោលបំណងជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។

តាណាបាតា ឬ ពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុន ដែលរំឮកដល់រឿងរបស់គូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណូហ្គាវ៉ា ហើយត្រូវបានអនុញ្ញាតឱ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី ៧ ខែកក្កដា។ នៅថ្ងៃនោះ ប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យទទួលបានដូចបំណង។

ក្នុងអំឡុងពេលនៃ ពិធីបុណ្យអនឡាញ២០២០ ចាប់ពីថ្ងៃទី ១១-១២ ខែកក្កដាឆ្នាំ ២០២០ នឹងមានកម្មវិធីវប្បធម៌ជប៉ុនតាមអនឡាញជាច្រើន នៅលើទំព័រហ្វេសប៊ុកព្រឹត្តិការណ៍ពិធីបុណ្យផ្កាយអនឡាញ២០២០ ដូចជារបៀបតុបតែងដើមឫស្សីតាណាបាតា សិក្ខាសាលាអនឡាញស្តីពីការបង្កើតគំនូរជីវចល ការបញ្ចាំងគំនូរជីវចល ដែលបានទទួលពាន់រង្វាន់ Digicon6 របៀបស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងកម្ពុជា “យូកាតា” និង “ក្បិន” របៀបបត់ក្រដាស “អូរីហ្កាមិ” និងធ្វើគ្រឿងអលង្ការ របៀបធ្វើបង្អែមជប៉ុន និងកម្មវិធីជាច្រើនទៀត៕

ប្រភព ៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទថ្មី