• 2020-07-06 23:08:10
  • ព័ត៌មាន

ឥណ្ឌា​វ៉ា​ហួស​រុស្ស៊ី និង​ក្លាយជា​ប្រទេស​ធំ​ទី​៣​ ដែល​ឆ្លង​វីរុស​កូរ៉ូណា​

  • 2020-07-06 23:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌា​បាន​វ៉ា​ហួស​រុស្ស៊ី និង​ក្លាយជា​ប្រទេស​ដែល​រងគ្រោះ​ដោយកូវី​ដ​១៩​ខ្លាំង​បំផុត​ទី​៣​នៅក្នុង​លោក បន្ទាប់ពី​មនុស្ស ​២៤,២៤៨​នាក់​បន្ថែមត្រូវបាន​រាយការណ៍​ថា​ឆ្លង​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​កក្កដា​។​

​ឥណ្ឌា​ឥឡូវ មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន ៦៩៧,៤១៣​នាក់ និង​១៩,៦៩៣​នាក់​ស្លាប់​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន រុស្ស៊ី​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៦៨០,២៨៣​នាក់ អាម៉េរិក​មាន​ជិត​២,៩​លាន​នាក់ និង​ប្រេ​ស៊ីល​ឈរ​លំដាប់​ទី​២​គឺ ជាង​១,៦​លាន​នាក់​។​

​អាជ្ញាធរ​ឥណ្ឌា​កាលពី​យប់​ថ្ងៃអាទិត្យ​បាន​ដកចេញ​ផែនកា​របើក​ប្រាសាទ​តាច ម៉ា​ហាល់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ ក្រោយ​ការឆ្លង​ករណី​ថ្មី នៅក្នុង​តំបន់​នោះ ទោះជា​យ៉ាងណា ក្រសួង​វប្បធម៌​ឥណ្ឌា​​បាន​សំរេច​បើក​ប្រសាទ​ទាំងអស់​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​០៧​កក្កដា​នៅ​ទូទាំង​ប្រទេស ក្រោយ​បិទ​មិន​ទទួល​ភ្ញៀវ​អស់​៣​ខែ​។​

​ឥណ្ឌា​បានជួបការ​ឆ្លង​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​កក្កដា​នៅពេល​ប្រទេស​នេះ បាន​បើក​មណ្ឌល​ព្យាបាល​ធំ​មួយ​ជាមួយនឹង​គ្រែ​អ្នកជំងឺ​១០,០០០​នាក់​នៅក្នុង​រដ្ឋធានី​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នេះ​។​

​ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ការឆ្លង​ថ្មី​ក្រោម​ ២៥,០០០​ករណី​បន្តិច និង​៦១៣​នាក់​ស្លាប់​កាលពីថ្ងៃអាទិត្យ ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ករណី​ដំបូង​ត្រូវបាន​រកឃើញ​កាលពី​ខែ​មករា​។​

​កំណើន​នៃ​ការឆ្លង​ប្រចាំ​ថ្ងៃនេះ​កើតឡើង​ចំ​ពេល​រដ្ឋធានី​ញូវដេល្លី ចាប់ផ្តើម​ព្យាបាល​អ្នកជំងឺ​នៅ​មជ្ឈមណ្ឌល​សាសនា​មួយ ជាមួយនឹង​គ្រែពេទ្យ​ ១០,០០០​។​ មាន​ទំហំ​ប៉ុន​តារាង​បាល់ទាត់​២០ ទីតាំង​នៅ​ជាយក្រុង​នេះ​នឹង​ព្យាបាល​អ្នកជំងឺ​ស្រាល​និង​អ្នក​ឆ្លងកូវី​ដ​១៩​តែ​មិន​ចេញ​រោគសញ្ញា​៕​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល​៖​វាសនា​

មតិយោបល់