- 2020-07-09 03:20:00
- ព័ត៌មាន
ចាប់ពីពាក់កណ្ដាលខែកក្កដានេះ កម្ពុជានឹងមានកូនរដូវប្រាំង
- 2020-07-09 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីពាក់កណ្ដាលខែកក្កដានេះ កម្ពុជានឹងមានកូនរដូវប្រាំង
ចន្លោះមិនឃើញ
ប្រទេសកម្ពុជានឹងមានកូនរដូវប្រាំង កើតឡើងចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនថានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងបានឲ្យដឹងដែរថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុបន្ដបន្ទាប់ ជាលក្ខណៈសាកល និងតំបន់បានបង្ហាញថា នៅក្នុងខែកក្ដដានេះ (ចាប់ពីពាក់កណ្ដាលខែរហូតដល់ចុងខែ) សម្ពាធខ្ពស់បាននិងកំពុងបងកើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ លក្ខណៈបែបនេះ ធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ដូចជា ថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន កម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថមថយចុះ។
សូមអានសេចក្ដីប្រកាសទាំងស្រុងដូចខាងក្រោម៖