• 2020-07-14 07:08:53
  • ព័ត៌មាន

អន្តរក្រសួងគាំទ្រគម្រោងបង្កើត«តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» នៅខេត្តព្រៃវែង

  • 2020-07-14 07:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាននារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំប្រាជ្ញស៊ុន ទីស្តីការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» ក្នុងភូមិសាស្រ្ត ស្រុកបាភ្នំខេត្តព្រៃវែង ដោយមានការចូលរួមពី ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រសួងនិងមន្ត្រីដែលពាក់ពន័្ធផ្នែកនេះផ្សេងៗទៀតជាច្រើននាក់។

កិច្ចប្រជុំនេះ មានគោលបំណង ចែករំលែកអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី ក្នុងការដាក់ជាតំបន់ការពារធម្មជាតិដំបូងរបស់ខេត្តព្រៃវែង និងធ្វើការពិគ្រោះយោបល់ចុងក្រោយ អំពី ការបង្កើត និងកំណត់បែងចែកតំបន់គ្រប់គ្រង «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍ទួលព័ន្ធតាឡី»។ ជាលទ្ធផល អង្គប្រជុំបានគាំទ្រចំពោះការបង្កើតតំបន់ការពារធម្មជាតិនេះ ដែលមានវិសាលភាពផ្ទៃដីចំនួន ៣ ៩២៤ ហិកតា។

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់