• 2020-07-17 04:23:14
  • ព័ត៌មាន

មជ្ឈមណ្ឌលសួនមេអំបៅនៅបន្ទាយស្រី មានទំហំធំជាងគេទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍

  • 2020-07-17 04:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលនិយមចូលចិត្តសត្វមេអំបៅ និងសួងផ្កាធម្មជាតិ ពេលនេះ មជ្ឈមណ្ឌលសួនមេអំបៅបន្ទាយស្រី ជាសួនមេអំបៅដែលមានទំហំធំជាងគេទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកទាំងអស់គ្នាអាចដើរកំសាន្តលេងជាមួយសត្វ មេអំបៅរាប់រយក្បាលនៅក្នុងសួនផ្កាដ៏ស្រស់ស្អាតមួយនេះ ។

  • ជើងមេអំបៅ : មេអំបៅអាចស្រង់រសជាតិតាមរយៈជើងរបស់វា ពីព្រោះវាមានប្រដាប់ស្រង់ក្លិនដែលអាចឲ្យវាភ្លក់រសជាតិចំណី ដែលវាទំលើរុក្ខជាតិបាន ។
  • ប្រម៉ោយ : ប្រើដើម្បីស្រង់វិញ្ញាណពីបរិយាកាសនៅជុំវិញខ្លួនវា ដើម្បីស្វែងរកគូបន្តកំណើតរបស់វា។
  • ប្រម៉ោយច្រមុះ ប្រើដើម្បីសុីចំណី ក្រេបទឹកដមផ្កា នឹងរសជាតិប្រៃផ្សេងៗដែលមានសារៈសំខាន់ នៅពេលរុក្ខជាតិផ្កាត្រូវរោយលំអង។
  • ស្លាប : មេអំបៅមានស្លាប៤ ស្រកាល្អិតៗកោងជាច្រើន ដែលរួមគ្នាបង្កើតបានជាទ្រង់ទ្រាយពណ៌ស្កេះស្កះ ភ្លឺចិញ្ចែងចិញ្ចាច ។

យើងនឹងបានឃើញ ការវិវត្តន៍ដ៏អស្ចារ្យរបស់មេអំបៅ ដែលមាន ដើមកំណើតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបាន​នូវចំណេះដឹងអំពីផលប្រយោជន៏នៃការអភិរក្ស សត្វមេអំបៅ និងចំពោះសហគមន៍ផងដែរ។ អាចទស្សនានៅពេលព្រឹក ព្រោះមេអំបៅចេញច្រើន ជាងពេលថ្ងៃត្រង់ និងពេលល្ងាច ។

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់