• 2020-07-22 03:29:04
  • ព័ត៌មាន

ក្រសួងអប់រំ មិនបណ្តោយអោយសិស្សានុសិស្ស ផ្អាកការសិក្សា ព្រោះតែវិបត្តកូវីដ១៩ឡើយ

  • 2020-07-22 03:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងមិនបណ្តែតបណ្តោយអនាគត របស់សិស្សានុសិស្ស និងកុមារតូចៗ ដោយផ្អាកការសិក្សារបស់គេនោះឡើយ បើទោះបីជាប្រទេសកំពុងមានវិបត្តកូវីដ១៩ ក៏ដោយ។

បើទោះបីជាប្រទេស និងពិភពលោកទាំងមូលកំពុងជួបវិបត្តិកូវីដដ៏ធ្ងន់ធ្ងរក៏ដោយចុះ ក្រសួងអប់រំមិនបណ្ដោយឱ្យសិស្សានុសិស្ស ពិសេសកុមារតូចៗ ផ្អាកការសិក្សាឡើយ។ ក្រសួងប្រែក្លាយបញ្ហានេះទៅឱកាសក្នុងការជំរុញកម្មវិធីសិក្សាតាមបែបឌីជីថល ដែលជាចក្ខុវិស័យរបស់ក្រសួងអប់រំ ឆ្លើយតបចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល៕

នៅក្នុងសន្និសីទស្ដីពីការពង្រឹងគុណភាពអប់រំ និងសុខុមាលភាពកុមារតូចក្នុងបរិបទនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់កិត្តិយសធ្វើជាវាគ្មិនក្នុងកម្មវិធីនេះ ហើយក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វិធានការណ៍៣សម្រាប់វិស័យអប់រំ ក្នុងបរិបទនៃវិបត្តិនេះគឺ បង្ការ បន្តការអប់រំ និងបើកសាលារៀនឡើងវិញ (បីដំណាក់កាល)៕

ប្រភព ៖ ក្រសួងអប់រំ យុវជន និងកីឡា

អត្ថបទ ៖ Art

មតិយោបល់