• 2020-07-22 08:20:01
  • សេដ្ឋកិច្ច

ចំនួនអតិថិជនកើនលើសលប់! ABA ដាក់ឲ្យដំណើរការទីតាំងស្វ័យសេវាធនាគារ 24/7

  • 2020-07-22 08:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ABA ជាបុត្រសម្ព័ន្ធនៃធនាគារជាតិកាណាដា នៅថ្ងៃនេះ បាន​ដាក់ដំណើរការទីតាំងស្វ័យសេវាធនាគារដោយឡែកដំបូងរបស់ខ្លួន គឺ ABA 24/7 ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបន្តបន្ទាប់របស់ធនាគារ ABA ក្នុងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាសេវាធនាគារដ៏ទំនើប និងសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ABA 24/7 ដំបូង មានទីតាំងនៅកែងផ្លូវ ១៨២ និងផ្លូវ ២១៧ នៅតំបន់នាងគង្ហីង ក្នុងរាជធានីភ្នំពេញ។

ABA 24/7 បើកដំណើរការ ២៤ ម៉ោង និង ៧ ថ្ងៃក្នុងមួយសបា្តហ៍ ដើម្បីជួយឲ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា ការដាក់ប្រាក់ ការដកប្រាក់ ការដាក់មូលប្បទានប័ត្រ ដោយមិនចាំបាច់រង់ចាំនៅតាមសាខាធនាគារឡើយ។

ABA 24/7 ជាទីតាំងដំបូងរបស់ធនាគារសម្រាប់ផ្តល់សេវាដាក់មូលប្បទានប័ត្រតាមម៉ាស៊ីនស្វ័យសេវា។ ម៉ាស៊ីននេះទទួលមូលប្បទានប័ត្រនានាដែលចេញដោយអតិថិជនធនាគារ ABA ព្រមទាំងមូលប្បទានប័ត្រពីធនាគារទាំងអស់នៅប្រទេសកម្ពុជា។ រយៈពេលដាក់ប្រាក់មូលប្បទានប័ត្រ មានដូចខាងក្រោម៖

នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ធនាគារ ABA លោក ម៉ី ប៉ូលីន មានប្រសាសន៍នៅពេលដាក់ឲ្យដំណើរការ ថា “ចំនួនអតិថិជនរបស់យើងបន្តកើនឡើងកាន់តែលឿន ដូច្នេះវាមានសារៈសំខាន់ក្នុងការអភិវឌ្ឍបណ្តាញ និងសេវាកម្មគ្មានដែនកំណត់ផ្សេងៗ ដើម្បីឆ្លើយតបនឹងកំណើនប្រតិបត្តិការហិរញ្ញវត្ថុដ៏គួរឲ្យកត់សម្គាល់ និងដើម្បីធ្វើឲ្យប្រាកដថា ភាពងាយស្រួលរបស់អតិថិជនត្រូវបានរក្សា និងធ្វើឲ្យប្រសើរឡើងដោយមិនគិតពីទិន្នាការកំណើន។ ដោយមានការកើនឡើងនូវការប្រើប្រាស់ជាច្រើនពីក្រុមយុវវ័យ និងភាពពេញនិយមនៃសេវាកម្មឌីជីថលនានា យើងឃើញមានកំណើននូវតម្រូវការដ៏ច្រើនសម្រាប់សេវាកម្ម 24 ម៉ោងនៅតាមបណ្តាលទីក្រុង និងខេត្តធំៗ។ ផ្តើមចេញពីតម្រូវការ និងការផ្គត់ផ្គង់ ធនាគារ ABA ស្ថិតក្នុងពេលវេលាត្រឹមត្រូវក្នុងការដាក់ឲ្យដំណើរការទីតាំងស្វ័យសេវាធនាគារដែលបើកដំណើរការគ្រប់ពេលវេលាក្នុងមួយថ្ងៃ និងបំពាក់ដោយបរិក្ខារស្វ័យសេវាធនាគារដ៏ទំនើប។ បរិក្ខារទាំងនេះអនុញ្ញាតឲ្យអតិថិជនរបស់យើងដាក់ប្រាក់ចំនួនច្រើនបានដោយប្រើប្រាស់ម៉ាស៊ីនដកដាក់ប្រាក់ និងម៉ាស៊ីនដាក់ប្រាក់ ព្រមទាំង ដាក់មូលប្បទានប័ត្រ ABA និងមូលប្បទានប័ត្រធនាគារផ្សេងៗក្នុងស្រុក តាមរយៈម៉ាស៊ីនដាក់មូលប្បទានប័ត្រ។”

លោកបានបន្ថែមទៀតថា “ទីតាំងស្វ័យសេវាធនាគារ ABA 24/7 នឹងមានទីតាំងយុទ្ធសាស្ត្រនៅតំបន់មានចរាចរណ៍ច្រើនកុះករ ហើយយើងមានផែនការបើកទីតាំងជាច្រើនបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលទីក្រុងធំៗផ្សេងទៀតនាឆ្នាំនេះផងដែរ។”

សម្រាប់ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងស្វ័យសេវាធនាគារ ABA 24/7 សូមទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ 023 225 333។ សម្រាប់ព័ត៌មានបន្ថែមអំពីទីតាំងស្វ័យសេវាធនាគារ ABA 24/7 នៅត្រង់នេះ https://www.ababank.com/km/aba-24-7/

គិតត្រឹមត្រីមាសទីពីរ ឆ្នាំ 2020 ធនាគារ ABA មានបណ្តាញម៉ាស៊ីន ATM ធំជាងគេបំផុតទីពីរនៅប្រទេសកម្ពុជាដែលមានម៉ាស៊ីន ATM ចំនួន 370 គ្រឿង។ លើសពីនេះ ធនាគារ ABA បម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនតាមរយៈម៉ាស៊ីនដាក់ប្រាក់ចំនួន 188 គ្រឿង និងម៉ាស៊ីនដកដាក់ប្រាក់ចំនួន 82 គ្រឿង។

មតិយោបល់