• 2020-07-23 05:03:59
  • ព័ត៌មាន

អ្នក​ឆ្លង​កូវីដ​ទូទាំង​ពិភពលោក​កើន​ដល់​១៥​លាន​ខណៈ​អាមេរិក​នៅ​តែ​ឈរ​លេខ​១​

  • 2020-07-23 05:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក​នៅ​តែ​ឈរ​លេខ​១​នៅ​លើ​ពិភពលោក​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​កូវីដ​១៩​ ឬ​កូរ៉ូណា​ច្រើន​ជាង​គេ​បង្អស់​ប្រមាណ​៤​លាន​នាក់។​

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​​ប្រទេស​មហា​អំណាច​ពិភលោក​មួយ​នេះ​មាន​អ្នក​ស្លាប់​រហូត​ជាង​១​,៤​សែន​នាក់​ ក្នុង​នោះ​ម្សិល​មិញ​១​ថ្ងៃ​មាន​រហូត​ដល់​១​ពាន់​នាក់។​ ទិន្នន័យ​សរុប​ជា​រួម​វិញ​មាន​មនុស្ស​១៥​លាន​នាក់​ហើយ​ជុំវិញ​ពិភពលោក​ដែល​ឆ្លង​កូវីដ​១៩​ខណៈ​ប្រទេស​មួយ​ចំនួន​បាន​ថយ​ចុះ​ចំនួន​អ្នក​ឆ្លង​ ហើយ​មួយ​ចំនួន​ទៀត​នៅ​តែ​ធ្ងន់ធ្ងរ​នៅ​ឡើយ។​

គ្មាន​តម្រុយ​ផ្លូវការ​ណា​មួយ​ដែល​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក​ពី​ការ​រក​ឃើញ​វ៉ាក់សាំង​ និង​ថ្នាំ​ព្យាបាល​ពី​អង្គការ​សុខភាព​ពិភពលោក​នៅ​ឡើយ​ទេ​មក​ទល់​នឹង​ពេល​នេះ​ បើ​ទោះ​ជា​ប្រទេស​មួយ​ចំនួន​អះអាង​ថា​ពួកគេ​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​ជំហាន​ដំបូង​ ឬ​ជំហាន​ទី​២​ក៏​ដោយ។​

ការ​រក្សា​គម្លាត​សង្គម, ការ​ពាក់​ម៉ាស​ និង​ការ​លាង​ដៃ​នឹង​ទឹក​​អាល់កុល​ ឬ​សាប៊ូ​ នៅ​តែ​ជា​វិធីការពារ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ជៀសវាង​ពី​ការ​ឆ្លង​កូវីដ​១៩៕ ​

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់