- 2020-07-23 08:39:38
- ព័ត៌មាន
ហ្វីលីពីនតេស្តប្រជាជនជាង១លាននាក់ និងគម្រាមចាប់អ្នកដែលមិនព្រមពាក់ម៉ាស
- 2020-07-23 08:39:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វីលីពីនតេស្តប្រជាជនជាង១លាននាក់ និងគម្រាមចាប់អ្នកដែលមិនព្រមពាក់ម៉ាស
ចន្លោះមិនឃើញ
ហ្វីលីពីនកំពុងប្រើវិធានការតឹងរ៉ឹងចំពោះពលរដ្ឋរបស់ខ្លួន ក្រោយប្រទេសនេះមានចំនួនអ្នកឆ្លងកូវីដ១៩កើនដល់ជាង៧ម៉ឺន៤ពាន់នាក់ គិតត្រឹមខែកក្កដា។
ចំពោះដ៏ច្រើនសន្ធឹកសន្ធាប់បានធ្វើឲ្យប្រទេសបណ្ដុំដែនកោះមួយនេះក្លាយជារដ្ឋទីពីរនៅអាស៊ានបន្ទាប់ពីឥណ្ឌូណេស៊ី មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ។ ហ្វីលីពីនមានគម្រោងធ្វើតេស្តប្រជាជនរបស់ខ្លួនច្រើនទៀត ឲ្យបានយ៉ាងហោច៣ ឬ៤ម៉ឺននាក់ ដោយមិនរង់ចាំការស្ម័គ្រចិត្តនោះទេ។
វិធានការដាច់ដោយឡែកមួយទៀតរបស់លោកប្រធានាធិបតី Rodrigo Duterte គឺគម្រាមចាប់ពលរដ្ឋណាដែលនៅតែរឹងទទឹងមិនព្រមពាក់ម៉ាសការពារ។ កត់សម្គាល់ឃើញថាហ្វីលីពីនកើនឡើងចំនួនអ្នកឆ្លង និងស្លាប់ទ្វេដងក្រោយរដ្ឋាភិបាលបន្ធូរបន្ធយការបិទប្រទេសជាង១ខែមកនេះ៕