• 2020-07-23 12:28:16
  • ព័ត៌មាន

ក្រសួង​ចេញ​លិខិត​បកស្រាយ​ពី​ បុរស​អាយុ​ ២១ឆ្នាំ​ស្លាប់​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ខេត្ត​ត្បូង​ឃ្មុំ

  • 2020-07-23 12:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ល្ងាច​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នា២០២០ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដីជូនព័ត៌មាន ដែល​បកស្រាយ​ពី​ករណី​បុរស​អាយុ ២១ឆ្នាំ ដែល​បាន​ទទួល​មរណភាព​ក្នុង​មណ្ឌល​ចត្តាឡីស័ក​មួយ​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ក្រសួង​បាន​រៀបរាប់​ថា បុរស​រូប​នេះ​ជា​ពលករ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ហើយ​មក​កម្ពុជា​ដោយ​តាម​ផ្លូវគោក​កាត់​ព្រំដែន​ថៃ ហើយ​ដល់​ខ្មែរ​តាម​ច្រក​ប៉ោយប៉ែត​នៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា។ ពេល​មក​ខ្មែរ​វិញ លោក​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​រក​កូវីដ-១៩ ហើយ​លទ្ធផល​គឺ​អវិជ្ជមាន ហើយ​គាត់​បាន​អនុញ្ញាត​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​ជា​ស្រុក​កំណើត។

លុះ​ដល់​ថ្ងៃ​ទី២២ ខែ​កក្កដា ម៉ោង ៧៖៣០​យប់ លោក​បាន​ទទួល​មរណភាព ហើយ​តាម​ការ​សាកសួរ​ពី​បង​ប្រុស​លោក បុរស​ ២១ឆ្នាំ​រូប​ឈឺ​ផ្ដាសាយ​ ២ ទៅ ៣ថ្ងៃ​មក​ហើយ។ បងប្រុស​របស់​បុរស​រូប​នោះ​​បាន​ទិញ​ថ្នាំ​ពី​ក្រៅ​ ដោយ​មិន​ប្រាប់​ក្រុម​គ្រូ​ពេទ្យ។

បើ​តាម​ការ​វិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញ​ថា​លោក​មិនមាន​ជំងឺ​កូវីដ-១៩​ទេ តែ​លោក​បាន​ស្លាប់​ដោយសារ​តែ​ខ្យល់​គរ គួបផ្សំ​នឹង​ការ​លេប​ថ្នាំ​ច្រើន​មុខ​ពេក៕

ខាង​ក្រោម​នេះ​ជា​លិខិត​លម្អិត​របស់​ក្រសួង​៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់