• 2020-07-27 01:34:08
  • ព័ត៌មាន

វៀតណាម​ប្រុង​ជើងការ​ម្ដង​ទៀត ក្រោយ​រក​ឃើញ​ពលរដ្ឋ​ឆ្លង​កូវីដ​១៩​

  • 2020-07-27 01:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​បាន​ត្រៀម​លក្ខណៈ​សារ​ជា​ថ្មី​ដើម្បី​ទប់ស្កាត់​ រលក​ទី​ពីរ​នៃ​មេរោគ​កូវីដ​១៩ ក្រោយ​ពលរដ្ឋ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ។​

នេះ​គឺ​ជា​ការ​ឆ្លង​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣​ខែ​មក​នេះ​លើ​ពលរដ្ឋ​វៀតណាម​ក្នុង​ប្រទេស​ ដែល​គេ​ភ័យ​ខ្លាច​រាលដាល​ជា​សហគមន៍​ពោល​គឺ​មិនមែន​ជា​ករណី​​នាំ​ចូល​ពី​ក្រៅ​មក​ទេ។​ ការ​ព្រួយ​បារម្ភ​នេះ​ធ្វើ​ឲ្យ​មនុស្ស​៥០​នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​ពលរដ្ឋ​រូប​នោះ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ។​

វៀតណាម​មាន​អ្នក​ឆ្លង​កូវីដ​១៩​សរុប​៤២០​នាក់ ក្នុង​នោះ​៣៦៥​នាក់​បាន​ជា​សះ​ស្បើយ និង​មិន​ទាន់​មាន​អ្នក​ស្លាប់​នៅ​ឡើយ​ទេ។​ តួ​លេខ​នេះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​គ្រោង​បើក​ជើង​ហោះហើរ​អន្តរជាតិ​ឡើង​វិញ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ និង​វិស័យ​ទេសចរណ៍​៕

ប្រភព៖ Vietnamnet ប្រែសម្រួល៖ សៀនហួរ

មតិយោបល់