• 2020-07-27 03:09:54
  • ព័ត៌មាន

កំហុសឆ្គង ៧ ស្រីៗធ្វើរាល់ថ្ងៃព្រោះចង់ស្អាត តែបែរជាកំពុងបំផ្លាញសម្រស់ខ្លួនឯងទៅវិញ

  • 2020-07-27 03:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាតែងស្រលាញ់ និងចង់ឲ្យខ្លួនឯងល្អ ទាំងសុខភាព និងសម្រស់ ។ តែពេលខ្លះដោយសារតែចង់បានស្អាតល្អ ក៏នាំទុក្ខដាក់ខ្លួនឯងច្រើនណាស់ដែរ។ ជាក់ស្តែងកន្លងមកយើងឃើញស្ត្រីខ្លះហេតុតែចង់ឲ្យស្បែកសភ្លឺឆាប់រហ័ស ប្រើឡេលាយនាំឲ្យខូចស្បែកអស់ ហើយខ្លះទៀតហេតុតែបារម្ភខ្លាចឆ្លងមេរោគកូវីដ ខំពាក់ម៉ាស់ឡើងពីរជាន់ ដែលបែរជានាំឲ្យមុខឡើងមុនទៅវិញ។

ឥលូវមកដឹងឲ្យច្បាស់ ពីកំហុសឆ្គងសាមញ្ញៗ ៧ ដែលនាំឲ្យអ្នកខូចសម្រស់ និងសុខភាពទាំងមិនដឹងខ្លួន គួរកែតម្រូវចេញកុំឲ្យហួសពេលទាន់ ដូចខាងក្រោម៖

១. ប្រើគ្រឿងសម្អាងចូលគ្នា ៖ មនុស្សស្រីមិនអាចអត់ប្រើគ្រឿងសម្អាងបានឡើយ ហើយក៏ចូលចិត្តចែកគ្នាប្រើ ផាត់ឲ្យគ្នា ឬ ប្រើរួមគ្នាជាមួយមិត្តស្និតស្នាលទៀត។ ពិតណាស់ការចែកគ្នាលាបមិនខុសឆ្គងអ្វីទេ តែបញ្ហាចោទនោះ គឺ ការប្រើជក់ និងអេប៉ុងផាត់ម្ស៉ៅ ឬ ក្រែមចូលគ្នាដែលនាំឲ្យឆ្លងមេរោគ ពិសេសគឺឡើងមុន។

២. អត់លាបឡេការពារកំដៅថ្ងៃ ៖ គ្រប់គ្នាតែងគិតថាឡេលាបមុខការពារកម្តៅថ្ងៃ គឺសម្រាប់លាបតែពេលចេញក្រៅ តាមពិត គឺមិនត្រឹមត្រូវទេ។ អ្នកគួរលាបឡេការពារកម្តៅថ្ងៃ ទោះមិនចេញក្រៅ នេះក៏ព្រោះថា កាំរស្មីយូវី (UV) ដែលអាចបំផ្លាញស្បែក ធ្វើឲ្យស្រអាប់ ឬឡើងជាំ ក៏ចេញពីពន្លឺអេក្រង់ ទូរស័ព្ទ ទូរទស្សន៍ ឬ កុំព្យូទ័រផងដែរ។

សម្រាប់អាកាសធាតុក្តៅហែងដូចកម្ពុជា ប្រើឡេលាបការពារកម្តៅថ្ងៃកម្រិត SFP 15 ទៅ SFP 30 ឬ SFP 50 គឺសមស្របសម្រាប់ការប្រើប្រាស់ ទៅតាមប្រភេទស្បែក។

ដើម្បីជួយឲ្យស្បែកមានសុខភាពល្អ មិនស្រអាប់ខ្មៅ ហើយចាស់ទៅតាមវ័យ អ្នកគួរលាបឡេថែបំប៉នស្បែកមុខ និងការពារកម្តៅថ្ងៃជាប្រចាំ ដូចជាក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream រូបមន្តថ្មីទើបចេញ ដែលផ្សំឡើងពីវីតាមីន B3+ និង Glutaboost ត្រូវបានគេរកឃើញ មានប្រសិទ្ធភាពជាងវីតាមីនC ដល់ទៅ ១០ដង ក្នុងការធ្វើសាច់មុខសម៉ដ្ឋរលោងបែបធម្មជាតិ ដោយមិនប៉ះពាល់សុខភាព។

សារជាតិវីតាមីន Glutboost ដ៏កម្ររកបាន និងមានតម្លៃថ្លៃ ឥលូវនេះអ្នកអាចទទួលបានដោយគ្រាន់តែប្រើក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream រូបមន្តថ្មី សូមសាកប្រើទាំងអស់គ្នា។ ផនស៍ វ៉ាយប៊ីយូធី Super Cream មាន២ប្រភេទ ៖ ពណ៌ផ្កាឈូក ការពារកម្ដៅថ្ងៃពី SPF15 សម្រាប់ស្បែកមុខធម្មតា។ ពណ៌ទឹកក្រូច ការពារកម្ដៅថ្ងៃពី SPF30 សម្រាប់ស្បែកមុខស្ងួត។

៣. ខាត់ស្បែកញឹកញាប់ពេក ៖ ដោយអាកាសធាតុក្តៅ ដូច្នេះស្បែកអ្នកងាយនឹង ឡើងខ្លាញ់ ស្អិត ហើយមានធូលីដីទុំជាប់ ដែលធ្វើឲ្យអ្នកចេះតែចង់លាងសម្អាតចេញ។ ភាគច្រើនយល់ថា ការលាងសម្អាតទាល់តែប្រើស្ក្រាបគ្រើមៗ ទើបដុសសម្អាតផ្ទៃមុខបានស្អាតល្អ ។ សូមចាំថា ការខាត់ស្បែកមុខញឹកញាប់ លើសពី ២ដងក្នុង មួយសប្តាហ៍ អាចធ្វើឲ្យស្បែកមុខប្រែជាស្តើង បាត់បង់ស្រទាប់ការពារមេរោគ ធ្វើឲ្យងាយអាឡឺជី ឬ ឡើងមុនបាន។

ជំនួសឲ្យខាត់ស្បែកដោយស្ក្រាបញឹកញាប់ អ្នកគួរប្តូរមកប្រើហ្វូមលាងសម្អាតមុខ ផនស៍ ព្យួរវ៉ាយ រូបមន្តថ្មីដែលផ្សំពី «កាបូនធ្យូងថ្មផ្សំជាមួយតែបៃតងជប៉ុន» ដែលមានប្រសិទ្ធភាពខ្ពស់កម្ចាត់ជាតិពុលចេញពីស្បែកមុខ ។

ភាគតូចល្អិតនៃកាបូនធ្យូងថ្មសកម្ម អាចចូលទៅលាងសម្អាតភាពកខ្វក់បានសព្វផ្ទៃមុខ ចូលជ្រៅដល់រន្ធញើសតូចៗលើស្បែក ហើយសារជាតិតែបៃតងជប៉ុន នឹងចូលទៅព្យាបាលស្បែករលាក ធ្វើឲ្យស្បែកមុខ ប្រែជាទន់ សម៉ដ្ឋ ភ្លឺរលោង និងមិនងាយឡើងមុន។

៤. បិទម៉ាសខុសម៉ោងពេល ៖ ដោយយល់ថាការបិទម៉ាសធ្វើឲ្យត្រជាក់ស្បែកមុខ អ្នកខ្លះបិទនៅពេលព្រឹកមុនចេញក្រៅ ឬនៅពេលថ្ងៃត្រង់ ដែលនេះជាកំហុសឆ្គងមួយ ។ ចង់បានស្បែកស្អាត និងមានសុខភាពល្អ គួរបិទម៉ាសពេលយប់មុនគេង ។ ម៉ាសមួយភាគធំមានជាតិធ្វើឲ្យស្បែកឡើងស ឬរឹតបណ្តឹង ដែលភាគច្រើនបិទនៅពេលព្រឹក និងថ្ងៃត្រង់ អាចបណ្តាលឲ្យប្រតិកម្មស្បែក ដូចជា រម៉ាស់ ឬ រោល ពេលអ្នកប្រើគ្រឿងសម្អាងនៅពេលបន្ទាប់។

៥. ប្រើសាប៊ូកក់សក់ និងបន្ទន់សក់លើសកម្រិត៖ បើសក់ក្បាលឡើងប្រេង ឬអង្កែរ ច្បាស់ជានៅមិនសុខទេ ចង់តែកក់សក់ឲ្យស្អាត ខ្លះមួយថ្ងៃដល់ទៅ ២ដងក៏មាន ដែលនេះបណ្តាលឲ្យក្បាលកាន់តែរម៉ាស់ ហើយបញ្ហាស្បែកក្បាលនឹងកើតឡើងមិនចេះចប់ ។

ការកក់សក់រាល់ថ្ងៃ នឹងធ្វើស្បែកក្បាលអ្នកបាត់បង់ជាតិប្រេងធម្មជាតិ ដែលជួយការពារស្បែកពីមេរោគ ។ គួរប្តូរពីការកក់សក់រាល់ថ្ងៃ មកប្រើម្សៅហុយកូនក្មេង ឬកក់ដោយប្រើសាប៊ូស្ងួត ដើម្បីជួយកាត់ជាតិប្រេងពីក្បាលវិញប្រសើរជាង។ ល្អបំផុត គឺគួរកក់សក់ឆ្លាស់ថ្ងៃ ឬ មួយថ្ងៃ ខានមួយថ្ងៃ។

៧. ប្រើទឹកអប់ ឬ ឡេលាបខ្លួនមានក្លិនក្រអូប ៖ មិនទាំងអស់ទេ តែឡេ ឬទឹកអប់ដែលមានក្លិនក្រអូបកម្រិតខ្លាំង អាចធ្វើឲ្យស្បែកមួយចំនួនមានប្រតិកម្ម ដោយសារជាតិដែលប្រើបង្កើតក្លិននោះ។ ពេលខ្លះប្រតិកម្មស្បែកមិនកើតភ្លាមៗនោះទេ តែពេលអ្នកប្រើវាបានមួយស្របក់ ឬ ពេលអ្នកចាប់ផ្តើមបែកញើស ឬនៅក្នុងបរិយាកាសក្តៅវានឹងកើតឡើង៕

អត្ថបទ៖ លីដា

មតិយោបល់