• 2020-07-27 07:55:40
  • ព័ត៌មាន

ផ្ទុះ​ កូវីដ​-១៩​នៅ​ Da Nang វៀតណាម​​ចាប់​ផ្ដើម​ជម្លៀស​មនុស្ស​ជិត​១​សែន​នាក់​

  • 2020-07-27 07:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជិត​១០​ម៉ឺន​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ផ្ទុះ​កូវីដ​-១៩​កណ្ដាល​ទីក្រុង​ Da Nang ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​ទេសចរ។​

ការ​ជម្លៀស​មនុស្ស​ និង​ចាប់​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ​នេះ​ធ្វើ​ឡើង​ក្រោយ​ ប្រជាជន​រស់​នៅ​ Da Nang ៣​នាក់​ត្រូវ​រក​ឃើញ​បាន​ឆ្លង​ កូវីដ-១៩​ ដែល​វៀតណាម​មាន​ការ​ភ័យ​ខ្លាច​ថា​វា​អាច​ឆ្លង​ជា​សហគមន៍​កាន់​តែ​ធំ​ទៅ​ៗ​។​ តាម​ផែន​ការ​ រដ្ឋ​នឹង​ប្រើ​យន្តហោះ​១០០​ជើង​ដើម្បី​នាំ​មនុស្ស​ទៅ​កាន់​ទី​ក្រុង​ផ្សេង​គ្នា​ចំនួន​១១​។​

វៀតណាម​ប៉ាន់ស្មាន​ថា​នឹង​ប្រើ​ពេល​៤​ថ្ងៃ​ដើម្បី​ជន្លៀស​ប្រជាជន​ចេញ​នេះ។​ ម​នុស្ស​ជាង​១១.០០០​នាក់​ទៀត​ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ មណ្ឌល​និង​នៅតាម​ផ្ទះ​៕​

ប្រភព៖ Vietnam News ប្រែសម្រួល៖ សៀនហួរ

មតិយោបល់