• 2020-07-28 03:52:33
  • ព័ត៌មាន

មន្ទីពេទ្យចំនួន៥ ក្នុងទីក្រុងភ្នំពេញ ទទួលបានម៉ាស៊ីនចម្រោះទឹកពិសា ពីសម្តេចតេជោ ហ៊ុនសែន

  • 2020-07-28 03:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួនចំនួន៥ ក្នុងប្រទេសកម្ពុជា ដោយលោកមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯឧ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើជូនទៅតំណាងមន្ទីរពេទ្យដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

មន្ទីពេទ្យទាំង៥ ដែលទទួលបានមាស៊ីនចម្រោះទឹក រួមមាន ៖

  • ១-).មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង
  • ២-).មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង
  • ៣-).មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង
  • ៤-).មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង
  • ៥-).កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់)។

មាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង៕

ប្រភព ៖ ហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុនសែន

អត្ថបទ ៖ Art

មតិយោបល់