• 2020-07-28 04:27:04
  • ព័ត៌មាន

កូរ៉េខាងជើង​ប្រកាស​អាសន្ន​​​​ករណី​កូវីដ​​ដំបូង​ ក្រោយ​​រង​ការ​ចោទ​​ថា​លាក់​ព័ត៌មាន​ជា​ច្រើន​ខែ​

  • 2020-07-28 04:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង​បាន​ប្រកាស​អាសន្ន​ករណី​កូវីដ​១៩​លើក​ដំបូង​ក្រោយ​សង្ស័យ​លើ​បុរស​ម្នាក់​ដែល​ឆ្លង​​ដែន​មក​ពី​កូរ៉េ​ខាង​ត្បូង។​

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ លោក គីមជុងអ៊ុន បានកោះប្រជុំ​ថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ជើង​យ៉ាង​បន្ទាន់​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ ហើយ​បើ​សិន​ការ​ឆ្លង​មេរោគ​ជា​ព័ត៌មាន​ពិត​ វា​នឹង​ក្លាយ​ជា​ករណី​ឆ្លង​កូវីដ​១៩​លើក​ដំបូង​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​

សារព័ត៌មានរដ្ឋ​ឈ្មោះ​ KCNA ផ្សាយ​ថា​មាន​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ម្នាក់​បាន​រត់​គេច​ទៅ​រស់​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ហើយ​បាន​ត្រឡប់មក​វិញ​ដោយ​សង្ស័យ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩។​ អាជ្ញាធរ​កូរ៉េកុម្មុយនីស្ត​ បាន​ឃាត់​ខ្លួន​បុរស​នោះ​ និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ មាន​ទាំង​ការ​យក​សំណាក​ទៅ​ពិនិត្យ​ផង៕ ​

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់