• 2020-07-28 08:54:44
  • ព័ត៌មាន

ចិន​សម​យុទ្ធ​ដូច​សង្គ្រាម​ពិត​ៗ​ ក្នុង​រូប​ភាព​ការពារ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

  • 2020-07-28 08:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​យក្ស​ចិន​បាន​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​អូស​បន្លាយ​ពេល​៩​ថ្ងៃ​ ដូច​សង្គ្រាម​ពិត​ៗ​ដើម្បី​សំញែង​សាច់​ដុំ​ និង​ឆ្លើយ​តប​នឹង​ការ​គម្រាម​កំហែង​ពី​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​សម្ព័ន្ធ​មិត្ត។​

សមយុទ្ធ​ដែល​ចិន​ហៅ​ថា​ ជា​ការ​ត្រៀម​ការ​ពារ​ទឹក​ដី​នេះ​ធ្វើ​ឡើង​ក្រោយ​អាមេរិក​ជំរុញ​ឲ្យ​ចិន​គោរព​ច្បាប់​អន្តរជាតិ​ លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​រដ្ឋ​ជា​សមាជិក​អាស៊ាន​ និង​កោះ​តៃវ៉ាន់​បាន​ចោទ​ចិន​ថា​បំពាន​ច្បាប់​អន្តរជាតិ​ និង​រំលោភ​ដែន​ទឹក​របស់​ពួកគេ​។​

ការ​កម្ដៅ​សាច់​ដុំ​របស់​កងទ័ព​រំដោះប្រជាជន​​​ចិន​ មាន​ដូចជា​ការ​បាញ់​គ្រាប់​ពិត​, ការ​ចល័ត​នាវា​, ការ​ហោះ​ទម្លាក់​គ្រាប់​បែក​ និង​វាយ​ប្រហារ​ដោយ​យន្តហោះ​ចម្បាំង​ ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​អាវុធ​ធ្វើ​សឹក​ធន់​ធ្ងន់៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់