• 2020-07-29 04:35:26
  • ព័ត៌មាន

ក្រសួងបានអំពាវនាវ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៩កក្កដា ដល់ថ្ងៃទី៤សីហា

  • 2020-07-29 04:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៤ខែសីហា ឆ្នាំ​២០២០ ឱ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើកម្ពុជា។ ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។

  • ស្ថានភាព​នេះ នឹង​ធ្វើឱ្យបណ្តា​ខេត្ត នៅតំបន់វាលទំនាបកណ្តាល ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ ជាមួយនិងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ខ្លាំង ។

  • បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ច្រើន ។

  • បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ

ដូចនេះ សូមសាធារណជនប្រុងប្រយត្ន័ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ដែលអាចកើតមាន នៅបណ្តាខេត្តជាប់មាត់សមុទ្រ ចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២០។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧត្តុនិយម

មតិយោបល់