- 2020-07-29 08:16:33
- ព័ត៌មាន
វៀតណាមផ្អាកជើងហោះហើរ Da Nang ត្រូវរកឃើញអ្នកឆ្លងកូវីដបន្តបន្ទាប់
- 2020-07-29 08:16:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមផ្អាកជើងហោះហើរ Da Nang ត្រូវរកឃើញអ្នកឆ្លងកូវីដបន្តបន្ទាប់
ចន្លោះមិនឃើញ
ប្រទេសវៀតណាមកំពុងភ័យព្រួយពីរលកទីពីរនៃការរីករាលដាលមេរោគកូវីដ១៩ ឬកូរ៉ណា ក្រោយរកឃើញករណីផ្ទុះជាបន្តបន្ទាប់ផ្ដើមចេញពីទីក្រុងទេសចរណ៍ Da Nang។
ពលរដ្ឋវៀតណាមជាច្រើននាក់ត្រូវបានជម្លៀសចេញពីទីក្រុង Da Nang ក្រោយអាជ្ញាធរធ្វើតេស្តរកឃើញអ្នកឆ្លង ដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយភ្ញៀវទេសចរបរទេសដែលទៅកម្សាន្តនៅទីនោះ។ គិតត្រឹមថ្ងៃនេះគេធ្វើតេស្តរកឃើញអ្នកជំងឺថ្មី១៥នាក់ហើយ និងជាច្រើននាក់ផ្សេងទៀតកំពុងដាក់ឲ្យនៅដាច់ដោយឡែក។
រដ្ឋាភិបាលបានសម្រេចបិទទីក្រុង Da Nang និងជើងហោះហើរទាំងក្នុង និងក្រៅស្រុកទៅកាន់ទីនោះរយៈពេល១៥ថ្ងៃ ខណៈទីក្រុងទាំងមូលក៏ត្រូវបិទការចេញចូលដូចគ្នា។ ទីក្រុងព្រៃនគរ (សៃហ្គន) និងហាណូយត្រូវគេសង្ស័យថាអាចជាទីតាំងផ្ទុះបន្ទាប់ដោយសារមានចំនួនភ្ញៀវទេសចរបរទេសច្រើនកំពុងស្នាក់នៅ៕