• 2020-08-03 01:47:18
  • ព័ត៌មាន

រលក​ទីពីរ​​កូវីដ​នៅ​វៀតណាម​ អ្នក​ស្លាប់​កើន​ដល់​៦​នាក់​ អ្នក​ឆ្លង​ថ្មី​កើន​៣៤​ករណី​

  • 2020-08-03 01:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​ដែល​ពី​មុន​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​១៩​ដូច​កម្ពុជា​ដែរ​នោះ​ពេល​នេះ​កំពុង​រង​គ្រោះ​ខ្លាំង​ឡើង​ៗ​ដោយ​សារ​រលក​ទី​ពីរ​។​

រដ្ឋ​មាន​ព្រំ​ដែន​ជាប់​កម្ពុជា​មួយ​នេះ​បាន​កើន​ចំនួន​អ្នក​ស្លាប់​៣​នាក់​បន្ថែម​កាល​ពី​ម្សិល​មិញ​ធ្វើ​ឲ្យ​អ្នក​ស្លាប់​សរុប​កើន​ដល់​៦​នាក់​នៅ​ទូទាំង​ប្រទេស។​ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ​ម្សិល​មិញ​នៅ​វៀតណាម​មាន​៣៤​នាក់ ធ្វើ​ឲ្យ​តួលេខ​សរុប​មាន​ចំនួន​ ៦២០​ករណី​ ក្នុងនោះ​អ្នក​ជា​សះស្បើយ​មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្ដាល។​

គួរ​បញ្ជាក់​ថា​វៀតណាម​កាលពី​មុន​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​ដូច​កម្ពុជា​ដែរ ប៉ុន្តែ​ដោយ​សារ​ការ​ថ្វី​ប្រហែស​បាន​ធ្វើ​ឲ្យ​មេរោគ​នេះ​ផ្ទុះ​ឡើង​វិញ​សារ​ជា​ថ្មី​ និង​ខ្លាំង​ជាង​មុន​ដែល​ផ្ដើម​ចេញ​ពី​តំបន់​ទេសចរណ៍​មួយ​ក្នុង​ទីក្រុង​មាត់​សមុទ្រ​ដាណាំង​ ដែល​គេ​សង្ស័យ​ថា​ឆ្លង​ពី​ជន​បរទេស​ទៅ​កម្សាន្ត​នៅ​ទី​នោះ៕

ប្រភព៖ Vietnamnet ប្រែសម្រួល៖ សៀនហួរ

មតិយោបល់