• 2020-08-03 04:14:52
  • ព័ត៌មាន

ព្រៃកោងកាងទឹកសាប រមណីយដ្ឋានធម្មជាតិថ្មី កំពុងទាក់ទាញ ក្នុងខេត្តសៀមរាប

  • 2020-08-03 04:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រៃសហគមន៍ទឹកជប់ខ្នារពោធិ៍ ហៅម្យ៉ាងទៀត គឺព្រៃកោងកាងទឹកសាប ឬកោងកាងភ្នំ ជាតំបន់រមណីយដ្ឋានធម្មជាតិដ៌ទាក់ទាញថ្មីមួយទៀត ក្រៅពីប្រាសាទនានា ក្នុងខេត្តសៀមរាប ។ ដែលមានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយពីទីរួមខេត្តសៀមរាប ភាគឦសាន ប្រមាណ៣០ គីឡូម៉ែត្រ ។

ព្រៃសហគមន៍នេះ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដែលមានទំហំផ្ទៃដី ១,០២២ ហិតា និងមានព្រៃកោងកាទឹកសាបចំនួន៩០ហិតា ព្រៃ​សហគមន៍​នេះ គឺជាអេកូទេសចរណ៍ដ៏ទាក់ទាញយ៉ាងខ្លាំង ដោយតំបន់នេះសំបូរទៅដោយធនធានធម្មជាតិដ៏ល្អ ជាពិសេសគឺព្រៃកោងកាងទឹកសាប ដែលដុះឈរខ្ពស់ត្រង់ទៅលើ​ ដើមស្រលន ល្អ​ ដែលមានកម្ពស់ប្រហែលពី៤ម៉ែត្រ ទៅ ៧ម៉ែត្រ ស្លឹកពណ៍បៃតង បែកមែកត្រឈឹងត្រឈៃបាំងព្រះសូរិយា មិនអោយក្ដៅ ផងដែរ ។

នៅក្នុងព្រៃនេះ សហគមន៍បាននាំគ្នាធ្វើស្ពានដើរយ៉ាងស្អាតនៅក្នុងព្រៃដើម្បីទស្សនាបានយ៉ាងងាយស្រួល ហើយស្ពាននេះមានប្រវែងប្រហែល ១គីឡូម៉ែត្រ ដែលយើងប្រើរយះជាង៣០នាទី ឬយូរជាងនេះសម្រាប់ដើរមើលនិងផ្តិតរូបថតយ៉ាងស្រស់ស្អាតដ៏អស្ចារ្យពីសម្រស់ព្រៃព្រឹក្សាទាំងនេះម្យ៉ាងទៀតក្រៅពីព្រៃកោងកាងទឹកសាបនេះ នៅពេលខាងមុខសហគមន៍ក៏មានគម្រោងរៀបចំកែច្នៃបន្ថែមទៀត ដូចជាការដាំផ្កាព្រៃតាមសងខាងផ្លូវ សួនអនុស្សវរីយ៍ និងរៀបចំកែលម្អអូរសម្រាប់ងូតទឹកលេងកម្សាន្ត៕

ប្រភព៖ មន្ទីរទេសចរណ៏ខេត្តសៀមរាប

មតិយោបល់