- 2020-08-03 07:23:33
- ព័ត៌មាន
ចិនរកឃើញ ៤៣ករណីថ្មី នៃជំងឺកូវីដ១៩
- 2020-08-03 07:23:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនរកឃើញ ៤៣ករណីថ្មី នៃជំងឺកូវីដ១៩
ចន្លោះមិនឃើញ
អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានទទួលរបាយការណ៍ នៃការការពារជំងឺកូវីដ១៩ ចំនួន ៤៣ ករណី កាលពីថ្ងៃអាទិត្យ តួលេខនេះរួមមានករណីនាំចូលចំនួន ៧ ករណី និងករណីឆ្លង ៣៦ ករណី។
គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីនាំចូលថ្មីចំនួន៣ ត្រូវបានរាយការណ៍នៅក្នុងខេត្តជាំងស៊ូ ២ ករណី នៅខេត្តសានដុង និងមួយករណីទៀតនៅខេត្តឡៅនីង និងខេត្តក្វាងទុង។
មនុស្ស ២៨នាក់ ក្នុងចំណោម ៣៦ ករណី គឺឆ្លងក្នុងស្រុកត្រូវបានគេរាយការណ៍នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ និង ៨ នៅខេត្តឡៅនីង។
សេចក្តីរាយការណ៍បានបញ្ជាក់ថា មានករណីចំនួន ៣ ដែលត្រូវបានគេសង្ស័យថាមានជំងឺកូវីដ១៩ ដោយត្រូវបាននាំចូល នៅក្នុងក្រុងសៀងហៃ។
យ៉ាងណាមិញនៅក្នុងរបាយការណ៍ មិនមានករណីស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។
គិតត្រឹមថ្ងៃទី ៣ ខែសីហា ២០២០ ប្រទេសចិនមានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៨៤,៤២៨នាក់ និងព្យាបាលជាសះស្បើយសរុបចំនួន ៧៩,០១៣នាក់ និងមានអ្នកស្លាប់សរុបចំនួន ៤,៦៣៤នាក់៕