• 2020-08-04 03:30:05
  • ព័ត៌មាន

ឈ្នះមិនចេះតិច! ស្រាបៀរ អង្គរ បង្កើតភាពភ្ញាក់ផ្អើលផ្តល់រង្វាន់ធំភ្លាមៗនៅនឹងកន្លែង

  • 2020-08-04 03:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ខែ​មិថុនា ស្រាបៀរ អង្គរ បាន​បែង​ចែក​ក្រុម​ការងារ​ជល់​ម៉ោ ដើម្បី​ចុះ​ទៅ​តាម ហាង​ដែល​បាន​ជ្រើសរើស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ភាព​រំភើប​រីករាយ​ភ្ញាក់​ផ្អើល បន្ថែម​ទៀត សម្រាប់​កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ ទូទាំង​ប្រទេស​កម្ពុជា។ នៅ​ពេល​ក្រុម​ការងារ​ផ្តល់​រង្វាន់​ក្នុង​កម្មវិធី​ជល់​ម៉ោ​ទៅ​ដល់ ទី​តាំង​ហាង អតិថិជន​គ្រាន់​តែ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ​ អង្គរ ហើយ​ពិនិត្យ​មើល រង្វាន់​នៅ​ក្នុង​ក្រវិល​កំប៉ុង។ បើ​ពួក​គាត់​ឈ្នះ​រង្វាន់ នឹង​ទទួល​បាន​រង្វាន់​ភ្លាម​ៗ​តែ​ម្តង។

ការ​ឆ្លើយ​តប​របស់​អតិថិជន​ពិត​ជា​ធ្វើ​ឲ្យ​រំភើប​ជា​ខ្លាំង ហើយ​ក៏​បាន​ដឹង​ត​ៗ​គ្នា​ថា មិន​ត្រឹម​តែ​ស្រួល​ឈ្នះ​ទេ ថែម​ទាំង​ស្រួល​យក​រង្វាន់​ទៀត! លោក សួស ពិសិទ្ធ ដែល​ជា​អ្នក​រចនា​រូបភាព​បាន​ចែក​រំលែក​ថា៖ “ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​សោះ ​នៅ​ពេល​ដែល​ខ្ញុំ គាស់​ក្រវិល​កំប៉ុង ហើយ​ក៏​ឃើញ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max” ។

« តែ​អ្វី​កាន់​តែ រំភើប​នោះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ទទួល​រង្វាន់ iPhone 11 Pro Max ភ្លាម​ៗ​នៅ​នឹង​កន្លែង។​ ក្រុម​ការងារ​ជល់​ម៉ោ​របស់​ស្រាបៀរ អង្គរ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ខ្ញុំ​មែន​ទែន ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ផង​ដែរ » ។​

ស្រាបៀរ អង្គរ បាន​ប្រគល់​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max សរុប​ចំនួន ១៤ គ្រឿង ដល់​ហាង និង​ភោជនីយដ្ឋាន​ចំនួន 2 នៅ​រាជ​ធានី ភ្នំពេញ។ ផែនការ​នេះ​ក៏​កំពុង​ដំណើរ​ការ​ផង​ដែរ សម្រាប់​ក្រុម​ការងារ​ជល់​ម៉ោ ដើម្បី​ចុះ ទៅ​ប្រគល់​រង្វាន់​នៅ​តាម​ទីតាំង​សំខាន់​ៗ​ដូច​ជា ខេត្ត​បាត់​ដំបង និង ខេត្ត​សៀមរាប​ផង​ដែរ។

យុទ្ធនាការ​ជល់​ម៉ោ បន្ត​រហូត​មក​ដល់​ពេល​នេះ គឺ​ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​នូវ​ឱកាស ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ដូចជា៖

  • រថយន្ត​ទំនើប BMW 730 Li Pure Excellence
  • ទូរស័ព្ទ iPhone 11 Pro Max
  • មាស​សុទ្ធ ១ ជី មាស​សុទ្ធ ២ ជី មាស​សុទ្ធ ១ គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល ឪរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុង ១ កេស។

អ្វី​ដែល​ពួក​គាត់​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​ជាវ​ស្រាបៀរ អង្គរ គាស់​ក្រវិល​កំប៉ុង រួច​ពិនិត្យ​មើល​រង្វាន់។ ស្រាបៀរ អង្គរ មាន​លក់​នៅ​គ្រប់​ទីផ្សារ​ទូទាំង​ប្រទេស​កម្ពុជា។ កម្មវិធី​ជល់​ម៉ោ​របស់

ស្រាបៀរ អង្គរ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២០៕

ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ!

ណារីតា

មតិយោបល់