- 2020-08-05 07:49:58
- ព័ត៌មាន
អាមេរិកប្រកាសដំណើរទស្សនកិច្ចទៅតៃវ៉ាន់ ធ្វើឲ្យចិនក្ដៅស្លឹកត្រចៀក
- 2020-08-05 07:49:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកប្រកាសដំណើរទស្សនកិច្ចទៅតៃវ៉ាន់ ធ្វើឲ្យចិនក្ដៅស្លឹកត្រចៀក
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកបានប្រកាសពីផែនការធ្វើទស្សនកិច្ចនាពេលខាងមុខទៅកាន់កោះតៃវ៉ាន់ ជាសញ្ញាមួយបង្ហាញពីការផ្គើនទៅភាគីចិនដីគោកដែលតែងហៅកោះនោះថាជាផ្នែកមួយនៃដែនអធិបតេយ្យភាពរបស់ខ្លួន។
កាលពីប៉ុន្មានសប្ដាហ៍មុនចិនបានចោទអាមេរិកថាបានបំពានដែនអាកាសរបស់ខ្លួនម្ដងរួចមកហើយ ក្រោយក្រុងវ៉ាស៊ីនតោនបានឲ្យយន្តហោះយោធាហោះកាត់ដែនអាកាសកោះតៃវ៉ាន់ ប៉ុន្តែភាគីអាមេរិកបានច្រានចោលការថ្កោលទោសដោយអះអាងថាខ្លួនសុំអនុញ្ញាតពីតៃវ៉ាន់រួចហើយ។
លើកនេះអាមេរិកគ្រោងបញ្ជូនរដ្ឋមន្ត្រីសុខាភិបាល និងក្រុមការងារទៅទស្សនកិច្ចផ្លូវការនៅតៃវ៉ាន់ ដែលនឹងក្លាយជាដំណើរទស្សនកិច្ចរបស់គណៈរដ្ឋមន្ត្រីអាមេរិកលើកដំបូងក្នុងរយៈពេល៤១ឆ្នាំទៅកាន់កោះមួយនេះ ហើយវាគឺជាសម្ពាធថ្មីមួយទៀតធ្វើឲ្យចំណងការទូតរវាងចិន និងអាមេរិកកាន់តែធ្លាក់ចុះ៕