• 2020-08-06 09:16:18
  • ព័ត៌មាន

ច្បាស់ហើយ! ពិតជាមានគំរោងបង្កើតរមណីយដ្ឋានដ៏ធំមួយ នៅខេត្តពោធិ៍សាត់ប្រាកដមែន

  • 2020-08-06 09:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ ប្រធានមន្ទីទេសចរណ៍ខេត្តពោធិ៍សាត់ លោក សំ ឃីម បានប្រាប់ SABAY តាមរយៈ ទូរសព្ទថា តាមពិតគ្រប់គ្នាបានឃើញការបង្ហោះតាមហ្វេសប៊ុក ទាក់ទងនិងរូបភាព ដែលថា ខេត្តពោធិ៍សាត់មានតំបន់រមណីយដ្ឋាន និងបឹងការឡូ នៅវាលវែង ភ្នំ១៥០០ ហើយមានការដេញដោលគ្នាហូរហែរ ថា មិនមែននៅស្រុកខ្មែរទេ គឺនៅក្រៅប្រទេស ខ្លះទៀតថា ធ្លាប់បានទៅលេងខេត្តនេះដែរ តែដូចមិនមានរីសត រឺបឹងការឡូ អ្វីនោះឡើយ ។

ទាក់ទងនិងការស្រាយចម្ងល់នេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ក៏បានបញ្ជាក់ផងដែរថា តាមពិតមានអ្នកចង់មកវិនិយោគតំបន់នេះ ហើយគំរោងធ្វើជារីសត រឺបឹងការឡូ ពិតជាមានមែន តែលោកសុំលាក់សិន ព្រោះគំរោងនេះ មិនទាន់ដំណើរការទេ ចាំមើលលទ្ធផលចេញសិន ។ តំបន់ដែលមានគំរោងធ្វើជារីសត រឺបឹងការឡូនេះ ស្ថិននៅជើងភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក សំ ឃីម បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ខេត្តពោធិ៍សាត់នេះ គឺជាខេត្តដែលមានសក្កដានុពលខ្លាំង ជាតំបន់ទេសចរណ៏ តំបន់អេកូទេសចរណ៏ធម្មជាតិ និងតំបន់អេកូទេសចរណ៍ផ្សងព្រេង ហើយក៏ជាតំបន់ពិសេសចុងក្រោយគេដែរ ក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមទៀតថា សម្រាប់ខេត្តពោធិ៍សាត់នេះ រៀងរាល់ថ្ងៃឈប់សម្រាក សៅរ៍ និងអាទិត្យវិញ សម្រាប់ភ្ញៀវដែលមកលេងខេត្តនេះ ពិបាករកកន្លែងស្នាក់នៅ ព្រោះភ្ញៀវបានកក់អស់ៗមុនថ្ងៃ ។ ដូចនេះហើយបានជាខេត្ត កំពុងរៀបចំជារិសត រឺកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកកម្សាន្ត​ បន្ថែមទៀត។

សម្រាប់ខេត្តនេះ មានសណ្ឋាគា៦ ផ្ទះសំណាក់ ៣៨ គិតជាបន្ទប់ មាន៤៥០បន្ទប់ និងបន្ទប់ជួលចំនួន៨ ភោជនីយដ្ឋានមាន២៣កន្លែង អាហារដ្ឋានមាន ៦៤កន្លែង។ ក្នុងខេត្តពោធិ៍សាត់នេះ តំបន់ដែលសម្បូរភ្ញៀវទេសចរទៅលេង គឺនៅស្រុកវាលវែង ព្រោះកន្លែងនេះជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញរបស់ខេត្ត៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់