• 2020-08-10 08:23:45
  • ព័ត៌មាន

កូវីដ​នៅ​វៀតណាម​កាច​ជាង​មុន​ ​ស្លាប់​ថែម​៣​នាក់ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់​១៣

  • 2020-08-10 08:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​ដែល​រងគ្រោះ​ដោយ​សារ​រលក​ទី​ពីរ​នៃ​មេរោគ​កូវីដ​១៩​​ពេល​នេះ​មាន​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១៣​នាក់​ហើយ។​

ករណី​ថ្មី​ក្នុង​ថ្ងៃ​នេះ​មាន​អ្នក​ឆ្លង​សរុប​​៣១​នាក់​ថ្មី​ និង​៣​នាក់​បាន​ស្លាប់​ ក្រោយ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ​រង​គ្រោះ​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​វិញ​​យ៉ាង​គំហុក​នូវ​មេរោគ​កូវីដ​១៩​ ដែល​ពី​មុន​បាន​ស្ងប់ស្ងាត់​អស់​រយៈ​ពេល​ជា​ច្រើន​រយ​ថ្ងៃ។​

វិបត្តិ​កូវីដ​នៅ​វៀតណាម​ផ្ដើម​ចេញ​ពី​ទីក្រុង​ដាណាំង​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ពី​ម្នាក់​ទៅ​ម្នាក់​រហូត​គេ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ប្រមាណ​៣៥៥​នាក់​ត្រឹម​១​ខែ​ចុង​ក្រោយ​នេះ។​ ឆ្លើយតប​នឹង​បញ្ហា​នេះ​រដ្ឋាភិបាល​បាន​បង្ខំ​ចិត្ត​បិទ​ទីក្រុង​ និង​ជម្លៀស​ប្រជាជន​មិន​ពាក់ព័ន្ធ​ចេញ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ថ្មី​៕

ប្រភព៖ Vietnamnet ប្រែសម្រួល៖ សៀនហួរ

មតិយោបល់