- 2020-08-24 12:56:22
- ព័ត៌មាន
ដើមឈើជិត ៩ពាន់ដើម បានដាំនៅតំបន់ជុំវិញ ខេត្តសៀមរាប
- 2020-08-24 12:56:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឈើជិត ៩ពាន់ដើម បានដាំនៅតំបន់ជុំវិញ ខេត្តសៀមរាប
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា បានចែកជូនកូនឈើចំនួន ៨,៦០០ដើម ដល់សាធារណជន ហើយកូនឈើទាំងនោះ ត្រូវបានដាំនៅតាមតំបន់នានាជុំវិញខេត្តសៀមរាប។
ការដាំទាំងនោះរួមមាន៖
១. ថ្ងៃទី១៥ សីហា ឆ្នាំ២០២០ លោក ស៊ាន យឿម តំណាងប្រជាសហគមន៍ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលកូនឈើចំនួន ១ពាន់ដើម ពីអាជ្ញាធរជាតិអប្សរា យកទៅចែកចាយ និងដាំក្នុងបរិវេណវត្តស្រណាលចំនួន២៨០ដើម វត្តស្នួលចំនួន១០០ដើម វត្តភ្នំបីចំនួន២០០ដើម សាលាបឋមសិក្សារោងគោចំនួន២០០ដើម សាលាបឋមសិក្សាស្នួលចំនួន២០០ដើម និងដាំតាមលំនៅដ្ឋានចំនួន២០ដើម។
២. លោក លឹម ប៊ុនហាន នាយកសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងភូមិសុខសាន្ត ឃុំយាង ស្រុកពួក ខេត្តសៀមរាប បានទទួលកូនឈើចំនួន១០០ដើមពី អាជ្ញាធរជាតិអប្សរា យកទៅដាំនៅក្នុងបរិវេណសាលា និងសាលាឃុំយាង។
៣. ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងពលធំអន្តរាគមន៍លេខ២ បានដាំកូនឈើដែលទទួលបានពី អាជ្ញាធរជាតិអប្សរា ចំនួន៥,០០០ដើម ក្នុងបរិវេណទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៤. ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន២,៥០០ដើម ត្រូវបានដាំក្នុងបរិវេណវត្តប្រាសាទ ស្ថិតក្នុងឃុំ ជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះ បានចូលរួមដាំដោយអាជ្ញាធរមូលដ្ឋាន និងយុវជនសរុបចំនួន ២០០នាក់៕