• 2020-08-25 11:54:57
  • ព័ត៌មាន

បើកហើយ! អគារស្តង់ដារថ្មីដ៏ទាន់សម័យរបស់ធនាគារ ស្ថាបនា សាខាបឹងខ្យាង

  • 2020-08-25 11:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ស្ថាបនា បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ អគារ​ស្តង់ដារ​ថ្មី​នៃ​សាខា​បឹង​ខ្យាង ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​ទីតាំង​ថ្មី ស្ថិត​នៅ​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យាង ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល (ខាង​ត្បូង​សាលា​ឃុំ​ព្រែក​ស្លែង ប្រហែល ៥០០​ម៉ែត្រ)។

សាខា​បឹង​ខ្យាង ត្រូវ​បាន​ដំឡើង​ពី​សាខា “ខ” មក​ជា​សាខា “ក” ជាមួយ​នឹង​រចនាបថ​ដ៏​ប្រណិត ប្រព័ន្ធ​សុវត្ថិភាព និង​សម្ភារៈ​ធនាគារ​ទំនើប​ៗ ដើម្បី​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គុណភាព និង​ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវា​ប្រតិបត្តិការ​ធនាគារ​ដ៏​ទូលំទូលាយ​ជូន​ដល់​អតិថិជន ឱ្យ​ស្រប​ទៅ​នឹង​កិត្តិនាម​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​បណ្តាញ​សាខា​ធំ​ជាង​គេ​ទី២ រហូត​ដល់​ជាង ១៧០ សាខា ក្នុង​នោះ​ខេត្ត​កណ្តាល​មាន​ចំនួន ២០​ សាខា។

លោក ​លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ស្ថាបនា បាន​លើក​ឡើង​ថា​៖ “ធនាគារ ស្ថាបនា បានសង្កេត​ឃើញ​នូវ​វិសាល​ភាព​ទីផ្សារ និង​តម្រូវ​ការ​ដ៏​មមាញឹក​របស់​អតិថិជន ស្ថាបនា ក្នុង​ខេត្ត​កណ្តាល ជា​ហេតុ​ជំរុញ​ឱ្យ​ធនាគារ បំលែង​សាខា​បឹង​ខ្យាង ទៅ​ជា​សាខា “ក” ដែល​ផ្តល់​សេវា​ធនាគារ​ពេញ​លេញ និង​បទ​ពិសោធ​ធនាគារ​ទាន់​សម័យ”។

លោក​បាន​បន្ថែម​ទៀត​ថា៖ “ក្រៅ​ពី​បណ្តាញ​សាខា ធនាគារ​ឌីជីថល​ក៏​ជា​ផ្នែក​មួយ​នៃ​ភាព​ឈាន​មុខ​របស់​ធនាគារ ស្ថាបនា ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដែល​ធនាគារ​កំពុង​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ទំនើប​កម្ម Sathapana Mobile​ ដើម្បី​នាំ​មក​ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា​ធនាគារ​ទំនើប​ៗ និង​មុខងារ​សំខាន់​ៗ ដែល​ចាំ​បាច់​សម្រាប់​ការ​រស់​នៅ​ក្នុង​សង្គម​ទំនើប​បច្ចុប្បន្ន។

ក្នុង​ឆ្នាំ ២០២០ នេះ​ទៀត​សោត ធនាគារ ស្ថាបនា បាន​ទទួល​ពាន​រង្វាន់​ចំនួន​២ រួម​មាន​ដូច​ជា Most Innovative Retail Banking App Cambodia 2020 និង Most Innovative Digital Bank Cambodia 2020 ដែល​ទទួល​ស្គាល់​ពី​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ របស់​ធនាគារ ស្ថាបនា លើ​វិស័យ​ធនាគារ​ឌីជីថល” ។

ធនាគារ ស្ថាបនា​​ សាខា​បឹង​ខ្យាង​ ផ្តល់​ជូន​នូវ​សេវា​ធនាគារ​ពេញ​លេញ ​រួម​មាន សេវា​ឥណទាន សេវា​បញ្ញើ សេវា​iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទ​ដៃ ប័ណ្ណ​ឥណពន្ធ និង​ឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស Western Union ហិរញ្ញ​វត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជា​ច្រើន ព្រម​ទាំង​មាន​ទូអេធីអឹម​ដក​ប្រាក់ ដាក់​ប្រាក់​ ដែល​បម្រើ​សេវាកម្ម ២៤/៧ ៕

ណារីតា

មតិយោបល់