• 2020-08-28 03:14:35
  • ព័ត៌មាន

តោះ! ចូលរួមចែករំលែក​ដំណើរកម្សាន្ត​​ពីមុនរបស់​អ្នក ត្រៀមស្វាគមន៍​ការធ្វើដំណើរ​ជាថ្មី នាពេលខាងមុខ!

  • 2020-08-28 03:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់ពេលដែលយើងសុបិនចង់ធ្វើដំណើរ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ម្ដងទៀតហើយមែនទេ? តោះ! ចូលរួមយុទ្ធនាការ​ "TravelThrowback" ដោយ​ចែករំលែកដំណើរកម្សាន្តពីមុនរបស់អ្នក នៅលើបណ្ដាញសង្គម ដើម្បី​ត្រៀមស្វាគមន៍​ការធ្វើដំណើរ​ជាថ្មី នាពេលខាងមុខ។

#TravelThrowback គឺយុទ្ធនាការ ឬចលនា​សហគមន៍លើ Instagram ដែលបង្កើតឡើង​ដោយស្ថាប័ន​ទេសចរណ៍សិង្ហបុរី (Singapore Tourism Board) ក្នុងគោលបំណង​លើកទឹកចិត្ត​អ្នកដំណើរ ឲ្យ​ចាត់ទុកតំបន់អាស៊ានជា​គោលដៅទេសចរណ៍អាទិភាព នៅពេល​ការធ្វើដំណើរ​ឆ្លងប្រទេស វិលមក​សភាពធម្មតាវិញ។ វាក៏ជាការ​រួបរួមគ្នា​ជាសហគមន៍ សម្រាប់​ក្រុមអ្នកដំណើរ​ក្នុង​ប្រទេស​អាស៊ាន ដើម្បីផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ក្នុងតំបន់របស់យើងផងដែរ។

ជឿថាប្រិយមិត្ត​ មិនទាន់​រូបភាពថ្មីនៃដំណើរកម្សាន្តឆ្លងប្រទេស​នោះទេ មួយរយៈចុងក្រោយនេះ ដោយសារតែ​ការហោះហើរត្រូវបានរឹតត្បិត ក្នុងជំនាន់កូវីដនេះ។ ដូច្នេះ អ្នកអាចរករូបភាពចាស់ៗ មកបង្ហោះ ដោយគ្រាន់តែថែមពាក្យថា #TravelThrowback។ ប្រសិនបើនៅលើ Instagram គឺកាន់តែពិសេស ដោយអ្នកអាច​ប្រើប្រាស់ Effect ពិសេស បង្កើតឡើងដោយ Singapore Tourism Board ដែល​អាចរកបាននៅ​លើ Instagram @Visit_Singapore។ តាមរយៈ #TravelThrowback Instagram Effects នោះ អ្នកអាច​រើស​បាន ១០ប្រទេសក្នុងអាស៊ាន ដែលមាន​ កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម (មានលម្អិតជូន នៅផ្នែកខាងក្រោម នៃអត្ថបទនេះ)។

សូមបញ្ជាក់ផងដែរថា Singapore Tourism Board បាន​ស​បង្កើត Travel Throwback Instagram Effect នេះឡើង ដោយសារតែវិស័យទេសចរណ៍​ គឺជា​កូនសោ​សេដ្ឋកិច្ច​ដ៏សំខាន់​មួយ​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបាន​រង​ផល​ប៉ះពាល់យ៉ាងដំណំ​ដោយសារកូវីដ១៩។ នៅពេល​ការធ្វើដំណើរ​វិលមកសភាពធម្មតាវិញ អ្នកដំណើរ​ប្រហែលជារើសការធ្វើដំណើរ​ជិតៗ ក្នុងតំបន់អាស៊ីអាគ្នេ៍ ជាជាង​ហោះ​ទៅលេង​នៅឆ្ងាយៗ។ ប្រសិនបើយើងរួបរួមគ្នា នោះ​ការធ្វើដំណើរ​ទៅវិញទៅមក​ក្នុង​តំបន់នេះ នឹង​រវល់រវើកឡើងវិញ។

កុំភ្លេចណា ចូលរួមចែករំលែកអនុស្សាវរិយ៍ និងការចងចាំល្អៗ ពីការធ្វើដំណើរក្នុង​ប្រទេសកម្ពុជា ក៏ដូចជាការធ្វើដំណើរទៅកាន់ប្រទេស​ក្នុងតំបន់អាស៊ីអាគ្នេយ៍ នាពេលកន្លងមករបស់អ្នក។

ដើម្បីចូលរួមយុទ្ធនាការ #TravelThrowback សូមធ្វើតាមការណែនាំខាងក្រោម៖

១. ចូលទៅកាន់ទំព័រ Instagram @Visit_Singapore

២. ចុចលើ Browse Effects Icons (នៅជិត IGTV icon) ហើយដោនឡូត #TravelThrowback Effects

៣. ជ្រើសរើស​គោលដៅណាមួយ នៅក្នុង Effects នោះ ដែលមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម

៤. ចូលទៅកាន់ account Instagram របស់អ្នក

៥. ចូលទៅកាន់ Stories រួច​ជ្រើសយក #TravelThrowback Instagram Effects ដែលអ្នកបានដោនឡូត

៦. ពេល Select Effect នោះ សូម​ដាក់បញ្ចូលរូបថត ឬវីដេអូរបស់អ្នក ដោយដាក់ hastag #TravelThrowback|

៧. សូម tag @Visit_Singapore ប្រសិនបើអ្នកជ្រើសរើសយកសិង្ហបុរី

៨. Tag មិត្តភក្ដិបីនាក់ ឬច្រើនជាងនេះ ក្នុងផូសរបស់អ្នក ហើយ Challenge ពួកគេ ឲ្យចែករំលែកការចងចាំនៃដំណើរកម្សាន្តរបស់ពួកគេដែរ

Instagram Effects នៃប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន
មតិយោបល់