• 2020-08-30 03:16:13
  • ព័ត៌មាន

ប្រាសាទកោះកេរ អច្ឆរិយៈនៃស្ថាបត្យកម្មដ៏អស្ចារ្យ គួរ​ឲ្យស្ញប់ស្ញែង!

  • 2020-08-30 03:16:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះកេរ គឺជាអតីតរាជធានី​នៃអាណាចក្រ​ខ្មែរ ដែលមានអាយុកាលជាង ១០០០ពាន់ឆ្នាំមកហើយ។ តំបន់ប្រវត្តិសាស្រ្ដមួយនេះ មានទីតាំងនៅស្រុកគូលែន ខេត្ពព្រះវិហារ ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រ​ពីទីរួមខេត្ត។ អច្ឆរិយៈនៃស្ថាបត្យកម្មដ៍គួរ​ឲ្យស្ញប់ស្ញែង គឺប្រាសាទធំ ដែលអ្នកទេសចរ​និយម​មកទស្សនា​ច្រើនជាងគេ។

បច្ចុប្បន្នអ្នកទេសចរ​អាចឡើង​ទៅកម្សាន្តនៅលើកំពូលប្រាសាទ ដើម្បីគយគន់វាលស្រែ និងភូមិឋានប្រជាពលរដ្ឋ ព្រមទាំងទេសភាពធម្មជាតិនៅជុំវិញតំបន់កោះកេរ​យ៉ាង​ស្រស់ត្រកាល។

ទិដ្ឋភាពពីខាងលើនៃប្រាសាទកោះកេរ

ប្រាសាទធំ ត្រូវបានសាងសង់ឡើងពីថ្មភក់ មានសណ្ឋាន ៧ថ្នាក់ និងមានកម្ពស់ ៣៥ម៉ែត្រ។ មានរាងជាសាជីដូចពីរ៉ាមីត​នៅអេហ្ស៊ីប ប្រាសាទនេះ ជាទីតាំងដំកល់សិវលិង្គ ប៉ុន្តែគួរឲ្យស្ដាយ សិវលិង្គដ៏ធំនោះ ពុំមានវត្តមាននៅលើប្រាសាទនោះទេ។

សុំរៀបរាប់ខ្លីៗត្រឹមនេះទៅចុះ បើប្រិយមិត្តចង់ដឹងបន្ថែម ក៏ដូចជាគយគន់សម្រស់ប្រាសាទកោះកេរ សូមទស្សនា​វីដេអូ​ពីផ្លូវទៅស្រុក វគ្គ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់