• 2020-08-31 07:11:29
  • ព័ត៌មាន

អាជ្ញាធរជាតិអប្សរាចំនួន៤រូប ត្រៀមធ្វើបាឋកថាស្តីអំពី «វឌ្ឍនភាពនៃការជួសជុលស្ពានហាលអង្គរ»

  • 2020-08-31 07:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយដំណើរការជួសជុលអស់រយៈពេល៤ឆ្នាំកន្លងមក ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងអាជ្ញាធរជាតិអប្សរា បានសម្រេចកិច្ចការជាច្រើនក្នុងការអភិរក្សស្ពាននេះ។ ជាការបង្ហាញពីសមិទ្ធផលដែលសម្រេចបាននៅក្នុងដំណាក់កាលទី១នេះ អ្នកជំនាញអាជ្ញាធរជាតិអប្សរាចំនួន៤រូប គឺលោក អន សុភាព លោក ម៉ៅ សុខនី លោក ឈុន សំបូរ និងលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី នឹងរួមគ្នាធ្វើបទបង្ហាញអំពី «ការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់អង្គរ» ក្រោមប្រធានបទ «វឌ្ឍនភាពនៃការជួសជុលស្ពានហាលអង្គរ» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នាវេលាម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់អំពីខ្លឹមសារនៃបាឋកថាស្តីអំពី «វឌ្ឍនភាពនៃការជួសជុលស្ពានហាលអង្គរ» អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ មគ្គទ្ទេសទេសចរណ៍ សិស្សានុសិស្ស និងសាធារណជនចំនួន៥០នាក់ប៉ុណ្ណោះ (អនុវត្តន៍តាមគោលការណ៍នៃការរីករាលដាលជំងឺកូវីដ១៩) ដើម្បីចូលរួមសិក្សា ស្តាប់បាឋកថានេះជាប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដោយមេត្រី។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់