• 2020-09-01 03:35:05
  • ស្នេហា

អស់បារម្ភ! ស្រីៗប្រើប៉ុន្មានវិធីនេះ គឺអាចនាំសង្សារដើរផ្សារជាមួយ ដោយសន្តិភាព គ្មានសំលេងរំខាន

  • 2020-09-01 03:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដើរផ្សារ ទិញឥវ៉ាន់ ជាចំណូលចិត្តរបស់មនុស្សស្រី តែយ៉ាងណាមិញ អ្នកមិនអាចដើរទិញឥវ៉ាន់ តែម្នាក់ឯង ឬជាមួយមិត្តភក្តិរហូតនោះទេ។ ខ្ញុំជឿថា អ្នកពិតជាចង់អោយ មិត្តប្រុសរបស់អ្នក កំដរអ្នកដើរទិញឥវ៉ាន់ រើសសម្លៀកបំពាក់អោយអ្នក និងធ្វើជាទីប្រឹក្សាវិនិច្ឆ័យភាពស្អាតរបស់អ្នកផងដែរ។ ខាងក្រោម ជា១០ ចំនុចដែលស្រីៗ អាចសាលល្បងប្រើ ជាមួយមិត្តប្រុស របស់អ្នក ដើម្បីមានពេលវេលាល្អៗដើរផ្សារជាមួយគ្នា ៖

រូបតំណាង
  • ១. អ្នកគួរតែបបួលគាត់ ទៅហាង ដែលមានលក់សម្លៀកបំពាក់បុរសដែរ ៖ នេះបង្ហាញពីផ្នែកមួយនៃការយល់ចិត្តរបស់អ្នកចំពោះគាត់ ព្រោះគាត់នឹងយល់ថា អ្នកធ្វើអ្វីមួយ អ្នកមិនដែលភ្លេចគិតពីគាត់នោះទេ។

  • ២. ចៀសវាង កុំបបួលគាត់ទៅហាង ដែលគាត់មិនចូលចិត្ត៖ មនុស្សប្រុស អត់ចូលចិត្តអ្វីដែលសាំញ៉ាំទេ ចឹងហើយអ្នកត្រូវតែដឹងថា មិត្តប្រុសរបស់អ្នកមិនចូលចិត្តអ្វី និងមិនចង់ទៅកន្លែងអ្វី។

  • ៣. ត្រូវអោយគាត់បានដឹងថា អ្នកចង់ទិញអ្វីខ្លះ ៖ ការប្រាប់ជាមុន ពីរបស់ដែលអ្នកត្រូវទិញ ជាការ Alert ទៅកាន់មិត្តប្រុសរបស់អ្នក ដើម្បីគាត់បានត្រៀមខ្លួនថា គាត់គួរចំណាយពេលប៉ុនណា សម្រាប់អ្នក។

  • ៤. កុំ ទៅអោយសោះ ហាងដែលមានមនុស្សច្រើន ៖ មនុស្សប្រុស ជូនអ្នកដើរផ្សារ មិនមែនជូនអ្នកទៅបោះបាយបិណ្ឌទេ ដូច្នេះ អ្នកត្រូវចេះរើសកន្លែងដែលធ្វើអោយគាត់មានអារម្មណ៌ Comfort។

  • ៥. អោយគាត់ញ៉ាំអោយឆ្អែត ៖ អ្នកត្រូវដឹងថា បុរសគាត់ជាមនុស្សងាយៗ យ៉ាងម៉េចក៏បាន ប៉ុន្តែមិនមែនបានន័យថា គាត់មិនញ៉ាំ មិនចេះផឹក នោះទេ។ នាំគាត់ទៅកន្លែងដែលមានអាហារងាយៗ ដែលអាចញ៉ាំលឿន ហើយឆ្អែតបានយូរ នោះគាត់នឹងមានកម្លាំងពេញ ដើម្បីកំដរអ្នកដើរផ្សារ។

  • ៦. ទិញអ្វីក៏បាន សម្រាប់គាត់ ៖ អ្នកត្រូវជាមនុស្សយល់ចិត្តគ្រប់ពេល ដឹងថាគាត់ត្រូវការអី ហើយខ្វះខាតអី កុំបំពេញតែតម្រូវការខ្លួនឯង គិតពីគាត់ ដែលជាចំណែក្នុងជីវិតអ្នកផង។

  • ៧. អនុញ្ញាតិអោយគាត់រើសសម្លៀកបំពាក់អោយអ្នក ៖ អ្នកទាំងពីរ គួរតែអនុញ្ញាតិអោយគ្នា បានរើសសម្លៀកបំពាក់ សម្រាប់គ្នា ដើម្បីស្លៀកនៅពេលណាត់ជួបគ្នាលើកក្រោយ ព្រោះវានឹងធ្វើអោយអ្នកទាំងពីរមានអារម្មណ៌ពេញចិត្តគ្នា កាន់តែខ្លាំង។

  • ៨. អ្នកត្រូវមានការរៀបចំយ៉ាងល្អ ៖ ការដើរផ្សារទិញឥវ៉ាន់ មិនមែនជាការទៅសាលារៀន ដែលមានការកំណត់ពេលវេលាច្បាស់លាស់ទេ ដូច្នេះអ្នកត្រូវមានដបទឹក ឬនំកញ្ចប់ទុកក្នុងកាបូប ប្រសិនមិត្តប្រុសរបស់អ្នកមានអារម្មណ៌ ថាឃ្លាន ក៏ហុចអោយគាត់ញ៉ាំបាន។

  • ៩. យកចិត្តគេ ដាក់ក្នុងចិត្តយើង ៖ កុំធ្វើដូចក្មេង ដែលចង់បាននេះ បាននោះមិនឈប់ អ្នកត្រូវមានការកំណត់ ថាអ្វីដែលត្រូវទិញពេលនេះ និងអ្វីដែលត្រូវទិញពេលក្រោយ។

  • ១០. ចាយលុយខ្លួនឯង ៖ អ្នកបបួលមិត្តប្រុសរបស់អ្នកដើរទិញឥវ៉ាន់ មិនមែនបបួលគេមកចេញលុយអោយទេ ប្រយ័ត្នបានតែម្តង ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់