• 2020-09-03 04:23:04
  • ស្នេហា

គ្រាន់តែកាន់ដៃ អាចបង្ហាញអារម្មណ៌ ដែលគាត់មានចំពោះអ្នក

  • 2020-09-03 04:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការកាន់ដៃបែបណា ដែលជាចំណង់ចំនូលចិត្តរបស់អ្នក? អ្នកមានដឹងអត់ ថាការកាន់ដៃ ក៏មានអត្ថន័យ របស់វាដែរណា។ តោះ មើលថា អត្ថន័យ យ៉ាងណា ៖

  • បើគាត់កាន់ដៃរបស់អ្នកបែបនេះ បានន័យថា គាត់ចង់បង្ហាញមនុស្សជុំវិញខ្លួនគាត់ ថាអ្នកទាំងពីរជាគូរសង្សារនឹងគ្នា។ គាត់គោរព ស្រលាញ់ អោយតម្លៃ និងផ្តល់ភាពសំខាន់ដល់អ្នកមុនជានិច្ច នៅក្នុងជីវិតរបស់គាត់។
  • ការកាន់ដៃរបៀបនេះ គឺបញ្ជាក់ពីទំនាក់ទំនងក្មេងខ្ចី របស់អ្នកទាំងពីរ នេះមិនមែនបានន័យថា អ្នកទាំងពីរមិនមានភាពចាស់ទុំ ក្នុងរឿងស្នេហានោះទេ តែវាជាទំនាក់ទំនងបែបក្មេងៗ បែបងាយៗ សប្បាយៗ ត្រូវខ្វល់ក៏ខ្វល់ អីបែបហ្នឹង។ បើគាត់កាន់ដៃអ្នកបែបនេះ គឺបង្ហាញបានថា គាត់មិនសូវជាខ្វល់ខ្លាំងពីទំនាក់ទំនងរបស់អ្នកទាំង២នោះទេ។
  • ការកាន់ដៃបែបនេះ គឺបង្ហាញពីទំនាក់ទំនងរបស់អ្នកទាំង២ ច្រើនជាងពាក្យថា សង្សារ ព្រោះគាត់កំពុងបង្ហាញប្រាប់ ពិភពលោកថា គាត់នឹងការពារអ្នក មិនមែនត្រឹមតែ១ថ្ងៃ តែ១ជីវិត។
  • ការកាន់ដៃ របៀបនេះវិញ ចប់ហើយ ព្រោះគាត់គ្មានភាពក្លាហាននឹងប្រាប់គេថា អ្នកគឺសង្សាររបស់គាត់ មួយវិញទៀត គាត់គ្មានទំនុកចិត្ត និងកាន់ដៃរបស់អ្នក ព្រោះវាគ្រាន់តែជាទំនាក់ទំនងដែលចប់ពេលណាក៏បាន សម្រាប់គាត់តែប៉ុននោះ។
  • ការកាន់ដៃបែបនេះ មើលទៅផ្លូវការណាស់ ហើយក៏បង្ហាញថា អ្នកទាំងពីរពិតជាគូរស្នេហ៌ដ៏សាកសម និងមានភាពរូមែនទិកខ្លាំងតែម្តង។
  • ការកាន់ដៃ របៀបនេះ គឺគួរអោយស្រលាញ់ណាស់ ព្រោះជាជាអារម្មណ៌បែបស៊ីជម្រៅខ្លាំង ដែលភាគឺម្ខាង កំពុងផ្តល់អោយដៃគូររបស់គាត់ ហើយមិនត្រឹមតែប៉ុននោះ វាកំពុងបង្ហាញថា អ្នកយកចិត្តទុកដាក់សង្សាររបស់អ្នក និងចង់មើលថែគាត់ផងដែរ។
  • បើគាត់កាន់ដៃ របស់អ្នកនៅពេលដែលគាត់ថើបអ្នក ៖ នេះជាអារម្មណ៌ពិបាកពណ៌នា ព្រោះអ្នកទាំង២កំពុងប្រាប់គ្នាថា អ្នកគឺជារបស់ខ្ញុំ ហើយតែម្នាក់។ អ្នកពិតជា មិនចង់អោយអ្នកណា យកគាត់ចេញពីអ្នកទៅណានោះទេ ព្រោះក្តីស្រលាញ់ដែលអ្នកទាំងពីរមានអោយគ្នា គឺវាលើសលុបទៅហើយ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់