• 2020-09-08 01:52:31
  • ព័ត៌មាន

កម្ពុជារងឥទ្ធិពលមួយ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងរាយប៉ាយទូទាំងប្រទេស

  • 2020-09-08 01:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។

កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្ទាយឆ្លងកាត់ភាគខាងជើងប្រទេសថៃភាគកណ្ដាល ប្រទេសឡាវ និងវៀតណាម។ ស្ថានភាពបែបនេះធ្វើឱ្យ៖

  • ១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅតំបន់វាលទំនាប ភាគខាងត្បូង និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

  • ២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។

  • ៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៦-២៧°C

  • សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ រលកសមុទ្រអាចមានកម្ពស់ ពី ០.២៥-០.៧៥ម៉ែត្រ។

ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ស្ថិតនៅតំបន់វាលំទំនាបភាគកណ្ដាល៕

សូមមើលសេចក្តីប្រកាសដូចខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម

មតិយោបល់