• 2020-09-08 02:42:47
  • ព័ត៌មាន

ក្រសួងនឹងអនុញ្ញាតិ អោយសាលាឯកជន ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា បើកដំណើរការឡើងវិញ ក្រោមហេតុផល២យ៉ាង

  • 2020-09-08 02:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាពនៃការចូលរៀនឡើងវិញ របស់សិស្សសាលារដ្ឋ កាលពីព្រឹកម្សិលមិញ បានធ្វើអោយរង្គោះរង្គើរដល់សិស្សសាលាឯកជនមិនតិចនាក់នោះទេ ព្រោះពួកគេ ក៏ទន្ទឹងរងចាំ ការអនុញ្ញាតិអោយបើកសាលាឡើងវិញដែរ។

រូបតំណាង

ក្រសួង យុវជន អប់រំ និងកីឡា នឹងអនុញ្ញាតិអោយគ្រឹះស្ថាន សិក្សាឯកជន ពីកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា បើកដំណើរការឡើងវិញ ក្រោមហេតុផល២យ៉ាង ទី១ ការចុះត្រួតពិនិត្យទីតាំងសាលាដោយផ្ទាល់ ទី២ ការវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ នេះជាការឆ្លើយតប តាមរយៈសារអេឡិចត្រូនិក របស់អ្នកនាំពាក្យករសួងអប់រំ មកកាន់ Sabay។

យ៉ាងណាមិញ គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំដើម្បីបើកសាលា និងត្រូវចុះកិច្ចព្រមព្រៀង ជាមួយក្រសួងអប់រំ យុវជន និងកីឡា មុនការបើកដំណើរការ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងបានអនុញ្ញាតិ អោយគ្រឹះស្ថានសិក្សាសាធារណៈ ដែលមានសិស្សថ្នាក់ទី៩ និងទិ១២ នៅទូទាំងប្រទេស បើកដំណើរការឡើងវិញ ស្របពេលដែល គ្រឹះស្ថានសិក្សា សាធារណៈ គ្រប់កម្រឹត នៅតាមទីរួមខេត្តចំនួន៤ ដែលមានកម្រិតហានិភ័យទាប ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក៏ត្រូវបានអនុញ្ញាតិ អោយបើកដំណើរការឡើងវិញ ក្រោយការចុះត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា៕

អត្ថបទ៖​ Art

មតិយោបល់