• 2020-09-09 09:31:50
  • ព័ត៌មាន

ទម្លាប់ដែលធ្វើឲ្យអ្នកលើសជាតិអាស៊ីដទាំងមិនដឹងខ្លួន អាចឈានទៅមានជំងឺធ្ងន់ធ្ងរជាច្រើន

  • 2020-09-09 09:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហាលើសជាតិអាស៊ីដក្នុងឈាម ឬ ជំងឺលើសជាតិអាស៊ីដ អាចកើតឡើងលើទាំងបុរស និង ស្ត្រី ដែលភាគច្រើនក្នុងវ័យចន្លោះ ៣០ ទៅ ៥០ឆ្នាំ ដោយសាររបបអាហារជាប្រចាំ ដែលខ្វះតុល្យភាព ,កង្វះការហាត់ប្រាណទៀងទាត់ , ពិសេស គឺ ច្រើនកើតលើអ្នកដែលចូលចិត្តផឹកគ្រឿងស្រវឹង។ សម្រាប់ស្ត្រី ដែលអស់រដូវ ក៏ងាយនឹងជួបបញ្ហាឡើងជាតិអាស៊ីដនេះដែរ ។

នៅក្នុងរាងកាយយើង ត្រូវធ្វើការបំបែក និងសំយោគសារធាតុផ្សេងៗ ក្នុងខ្លួន (មេតាបូលីស) ដើម្បីយកមកចិញ្ចឹមកោសិកា។ ក្នុងករណីដែល មេតាបូលីស ដំណើរការមិនល្អ វាធ្វើឲ្យសេសសល់អាស៊ីដ ដែលជាទូទៅ វានឹងទៅកកនៅ សន្លាក់ ពិសេស គឺត្រង់កែងជើង។ ដូច្នេះ សញ្ញាសំគាល់មួយដែលបង្ហាញឲ្យដឹងថាអ្នកកំពុងលើសជាតិអាស៊ីដ គឺ ចាប់ផ្តើមឈឺចុក នៅត្រង់កែងជើង ។

ទម្លាប់រស់នៅ និងរបបអាហារមួយចំនួន ដែលធ្វើឲ្យអ្នក ឡើងជាតិអាស៊ីដ មានដូចជា៖

  • ផឹកគ្រឿងស្រវឹង ដែលមានសារជាតិអាកុលខ្លាំង
  • ផឹកកាហ្វេ ច្រើន
  • ការបរិភោគញឹកញាប់ នូវអាហារប្រភេទសាច់ក្រហម គ្រឿងក្នុង គ្រឿងសមុទ្រ
  • ទទួលទាន ភេសជ្ជដែលមានជាតិហ្គាស
  • កង្វះលំហាត់ប្រាណ ដើម្បីដុតជាតិខ្លាញ់
  • ភាពតានតឹងរុំាំរៃ រយៈពេលយូរ
  • កង្វះដំណេក ញឹកញាប់
  • ផឹកទឹកមិនគ្រប់គ្រាន់ ឬ កង្វះជាតិទឹកក្នុងរាងកាយ
  • ការប្រើប្រាស់ថ្នាំមួយចំនួន ដែលធ្វើឲ្យឡើងជាតិអាស៊ីដ ។
(ប្រភពរូបភាព ៖ www.calmette.gov.kh/)

គ្រប់គ្នាតែងតែធ្វេសប្រហែសនឹងជំងឺមួយនេះ ព្រោះតែអាការៈរបស់វាមិនមានប្រតិកម្មខ្លាំងខ្លាដូចជំងឺដទៃ ពេលចាប់ផ្តើមកើតស្រាលៗ ។ ប៉ុន្តែប្រសិនបើយើងមិនបានព្យាបាល ឬកាត់បន្ថយជាតិអាស៊ីដនេះទាន់ពេលវេលា តាមការណែនាំរបស់វេជ្ជបណ្ឌិត វាអាចធ្វើឲ្យអ្នក ឈានទៅកើតជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ៖ ជំងឺសន្លាក់រុំាំរ៉ៃ ,ជំងឺឆ្អឹង, ជំងឺក្រលៀន, ពោះវៀន និងតម្រងនោមធ្ងន់ធ្ងរ

ក្នុងករណីដែលកម្រិត ជាតិអាស៊ីដកើនឡើងខ្លាំង នឹងលេចចេញសញ្ញាឲ្យដឹងមួយចំនួនដូចជា ៖

  • ការចងចាំធ្លាក់ចុះ (វង្វេង) ឬ មានជំងឺបាត់ការចងចាំ

  • ចុកឈឺចាប់ សន្លាក់

  • មានបញ្ហាឈឺឆ្អឹង ឬ ពុកឆ្អឹង

  • ក្អកមិនឈប់ ឈឺទ្រូង អស់កម្លាំងល្ហិតល្ហៃជាប្រចាំ

  • មានបញ្ហាច្រមុះ រលាក ឈឺច្រមុះជាញឹកញាប់

  • មានបញ្ហាស្បែក កើតមុន រមាស់ និងរលាកស្បែកគ្រប់ប្រភេទ

  • មានបញ្ហាក្រពះ ដូចជា ហើមពោះ និងពិបាករំលាយអាហារ

  • ឡើងទម្ងន់ ដែលអាចឈានទៅកើតជំងឺទឹកនោមផ្អែម ប្រសិនជាមិនបានព្យាបាលទាន់ពេលវេលា

  • ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុង ជាដើម។

ប្រសិនបើអ្នកមានអាការៈមួយចំនួន ដូចការរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យដែលមានជំនាញភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យ រកដំណោះស្រាយព្យាបាលទាន់ពេលវេលា ។

ក្នុងករណីដែលកម្រិតជាតិអាស៊ីដ មិនទាន់ធ្ងន់ធ្ងរនៅឡើយ ជាទូទៅ ពេទ្យនឹងណែនាំអ្នកឲ្យផ្លាស់ប្តូរទម្លាប់ រស់នៅ និងរបបអាហារ ដូចជា ៖

  • កាត់បន្ថយ ឬ ឈប់ញុំាគ្រឿងស្រវឹង

  • ព្យាយាមហាត់ប្រាណ ឲ្យបានចាប់ពី ១០នាទី ទៅ ៣០នាទីជារៀងរាល់ថ្ងៃ

  • ញ៉ាំទឹកឲ្យបានយ៉ាងតិចណាស់ ២លីត្រក្នុងមួយថ្ងៃ

  • ញ៉ាំបន្លែបៃតង និង ផ្លែឈើឲ្យបានច្រើន

  • កាត់បន្ថយការញ៉ាំសាច់ក្រហម គ្រឿងក្នុង និងគ្រឿងសមុទ្រ

  • ញ៉ាំអាហារមានសារជាតិវីតាមីន C

  • គួរត្រួតពិនិត្យ និងតាមដានសុខភាពទោះមិនមានឈឺថ្កាត់អ្វី យ៉ាងហោចណាស់ ៦ ខែម្តង ប្រសិនបើអ្នកមានវ័យចាប់ពី ៣០ឆ្នាំឡើងទៅ ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព ៖ www.calmette.gov.kh

ប្រភព៖ Health Line សុភារម្យ

មតិយោបល់