- 2020-09-10 03:36:24
- ព័ត៌មាន
មានដឹងអត់ថា ក្រូចពោធិ៍សាត់ មានប្រភពចេញមកពីខេត្តណា?
- 2020-09-10 03:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងអត់ថា ក្រូចពោធិ៍សាត់ មានប្រភពចេញមកពីខេត្តណា?
ចន្លោះមិនឃើញ
ដំណាំក្រូចពោធិ៍សាត់ ជាប្រភេទដំណាំប្រជាកសិករនិយមដាំ នៅតាមបណ្តាខេត្តមួយចំនួនទូទាំងប្រទេស តែក្រូចពោធិ៍សាត់ដែលទទួលបានការគាំទ្រខ្លាំង គឺក្រូចពោធិ៍សាត់ ដែលនៅខេត្តបាត់ដំបង។ រដូវប្រមូលផលពីមួយរដូវទៅមួយរដូវ ក្រូចពោធិ៍សាត់ កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ជាពិសេសនៅទីក្រុងភ្នំពេញ។
លោក សំឃីម ដែលជាមន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានប្រាប់ Sabay តាមរយៈទូរសព្ទថា តាមពិតទៅ កាលដើមឡើយ ក្រូចពោធិ៍សាត់មុនដំបូង គឺចេញពីខេត្តពោធិ៍សាត់ទេ មិនមែនខេត្តបាត់ដំបងឡើយ ដោយអ្នកខេត្តពោធិ៍សាត់ និយមដាំក្រូចនេះជាច្រើន ហើយបានធ្វើឲ្យក្រូចនៅក្នុងខេត្តចាល់ មិនសូវមានទីផ្សារ។ ក្រោយមកក៏មានឈ្មួញកណ្តាល ទៅម៉ៅដល់ចម្ការតែម្តង ព្រោះខេត្តនេះ មិនសូវមានអ្នកទិញ ដើម្បីយកទៅលក់នៅខេត្តផ្សេងៗ ជាពិសេសខេត្តបាត់ដំបង។ ក្រោយមក អ្នកខេត្តពោធិ៍សាត់ ក៏អត់និយមដាំតទៅទៀត ព្រោះមិនសូវមានអ្នកទិញ។ ចំណែកអ្នកខេត្តបាត់ដំបង ដោយសារក្រូចនេះ មានតម្រូវច្រើន ហើយមានអ្នកចូលចិត្តញាំ ក៏នាំគ្នាដាំក្រូចពោធិ៍សាត់នេះយ៉ាងច្រើន រហូតមក ។
លោក សំឃីម មន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានបន្តទៀតថា នៅក្នុងខេត្តពោធិ៍សាត់នេះ ក្រូចដែលប្រជាកសិករនិយមដាំជាងគេ៩០% គឺនៅស្រុក ភ្នំក្រវាញ ហើយក្រូចដែលមានរសជាតិឆ្ងាញ់ជាងគេ ក្នុងប្រទេសកម្ពុជា ក៏ជាក្រូចនៅស្រុកនេះដែរ ។ អ្នកនៅទឹកដីនេះ ធ្វើចំការធំៗ ជាច្រើនហិចតា ដើម្បីដាំដំណាំហូបផ្លែ ដូចជា ក្រូចពោធិ៍សាត់ ធុរ៉េន សាវម៉ាវ នឹងផ្លែឈើហូបផ្លែជាច្រើនមុខទៀត រហូតដល់អ្នកខេត្តនេះ ឲ្យរហ័សនាមថា «សមុទ្រក្រូច» ។
មន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថា ប្រសិនបើបងប្អូន មានបំណងមកខេត្តពោធិ៍សាត់ កុំភ្លេចចូលលេងចម្ការក្រូចពោធិ៍សាត់ផង ព្រោះនៅក្នុងចម្ការនេះ ប្រសិនបើបងប្អូនចង់ញាំមួយឆ្អែត ម្ចាស់ចម្ការយកតែម្នាក់ប្រហែលចន្លោះ ៤ ០០០រ ទៅ ៨ ០០០រ តែប៉ុណ្នោះ ហើយបានដើរលេងក្នុងចម្ការទៀត ។ ហើយក្នុងខេត្តក៏ត្រៀម Resort និងកន្លែងលេងជាច្រើនទៀត សម្រាប់ទទួលភ្ញៀវទេសចរណ៏ មិនឲ្យខ្វះដែរ៕