• 2020-09-21 02:05:23
  • ព័ត៌មាន

ស្រុកបន្ទាយស្រី កំពុងទទួលរងឥទ្ធិពល នៃខ្យល់ព្យុះនូល "NOUL"

  • 2020-09-21 02:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង (Flash Flood) ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃខ្យល់ព្យុះនូល "NOUL" ដែលជាហេតុធ្វើអោយភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឲ្យកម្ពស់ទឹកស្ទឹងបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់ជិត៥ម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ(កម្រិតប្រកាសអាសន្ន៦ម៉ែត្រ)។

ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួនទៀត ត្រូវបានទឹកហូរឆ្លងកាត់ និងហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋខ្លះទៀតផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតស្រាល ទឹកនៅរាក់ និងមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។

អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងដុតដៃដុតជើង យកគ្រឿងចក្រកាយបើកមុខទឹក ចុះជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ និងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឍនៃជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់

មតិយោបល់