• 2020-09-23 02:00:44
  • ព័ត៌មាន

ដំណឹងល្អ! ផាយ ផេ ផ្ដល់កាដូពិសេស អបអរ​​ការ​រួមបញ្ចូលគ្នាជាគ្រួសារតែមួយ​ជាមួយ ស្មាតលុយ

  • 2020-09-23 02:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយឆ្លងកាត់ពេលមួយរយៈនៃដំណើរការរួមបញ្ចូលគ្នា ផាយ ផេ មានសេចក្តីសោមនស្សរីករាយ និងមោទនភាពក្នុងការប្រកាសអំពីសមិទ្ធ​ផល​នៃការរួមបញ្ចូលគ្នាយ៉ាងជោគជ័យ និងពេញលេញជាគ្រួសារតែមួយរវាង ស្មាតលុយ និងផាយ ផេ។

នៅក្នុងដំណើរនៃការឆ្លងកាត់មួយនេះ ផាយ ផេ ក៏សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រពីបណ្តាដៃគូអាជីវកម្ម ហាងដៃគូនានា និង អ្នកប្រើប្រាស់ទាំងអស់គ្នា ដែលបានដើររួមគ្នានៅលើវិថីនេះកន្លងមក។

ហេតុដូចនេះ ជាការអបអរសាទរសម្រាប់ការបើកទំព័រថ្មីនៃការឆ្ពោះទៅមុខជាមួយនឹងសក្តានុពលភាព ផាយ ផេ បានបង្កើតឡើងនូវកម្មវិធីផ្តល់ជូនមួយសម្រាប់គ្រប់អ្នកប្រើប្រាស់ទាំងអស់ដែលបានធ្វើការទាញយក ចុះឈ្មោះ ឬ អាប់ដេតកម្មវិធី ផាយ ផេ ទៅជំនាន់ចុងក្រោយបង្អស់ នូវគូប៉ុងទឹកប្រាក់ ២ ដុល្លារសម្រាប់ជាកាដូ។

បន្ថែមពីលើនោះ ផាយ ផេ ក៏នឹងធ្វើការផ្តល់សំណាងដល់អ្នកប្រើប្រាស់ទាំងឡាយ ដែលបានប្រើប្រាស់ ផាយ ផេ ដើម្បីធ្វើការទូទាត់ចាប់ពី ៥ ដុល្លារឡើងទៅ នូវឱកាសក្នុងការឈ្នះគូប៉ុងទឹកប្រាក់ ៥០ ដុល្លារ ដែលនឹងត្រូវធ្វើការចាប់រង្វាន់ជារៀងរាល់សប្តាហ៍។

ឆាប់ៗនេះ ផាយ ផេ ក៏នឹងដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយដែល អ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានប្រាក់ត្រឡប់មកវិញរៀងរាល់ពេលដែលប្រើប្រាស់ ផាយ ផេ ដើម្បីធ្វើការទូទាត់ដោយមិនកំណត់ចំពោះប្រភេទនៃប្រតិបត្តិការនោះឡើយ មិនថាអ្នកប្រើប្រាស់ធ្វើការបញ្ចូលលុយទូរស័ព្ទ ធ្វើការទូទាត់វិក័យប័ត្រ ឬធ្វើការទិញទំនិញផ្សេងៗនោះទេ។ ហើយ ផាយ ផេ នឹងបន្តធ្វើការអបអរជាមួយនឹងកម្មវិធីថ្មីជាបន្តបន្ទាប់នៅអំឡុងពេលប៉ុន្មានសប្តាហ៏ខាងមុខនេះ។ ដូច្នេះសូមកុំភ្លេចរង់ចាំតាមដាន និង បន្តគាំទ្រ ផាយ ផេ ទាំងអស់គ្នា! សូមអរគុណ!

មតិយោបល់