• 2020-09-28 02:11:20
  • ព័ត៌មាន

មនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ លើពិភពលោក កើនឡើងដល់ ១លាននាក់

  • 2020-09-28 02:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកស្លាប់លើសកលលោកដោយសារវីរុសកូរ៉ូណា ដែលកើតឡើងមិនដល់​មួយឆ្នាំនៅក្នុងប្រទេសចិន និងរាលដាលពាសពេញពិភពលោក បានកើនឡើងដល់ខ្ទង់មួយលាននាក់កាលពីថ្ងៃអាទិត្យទី២៧កញ្ញា។

ជំងឺរាតត្បាតនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ បង្កើនភាពតានតឹងខាង​ភូមិសាស្ត្រនយោបាយ និង ឆក់យកជីវិតមនុស្សពីតំបន់អនាធិបតេយ្យ​របស់ឥណ្ឌា និងព្រៃអាម៉ាហ្សូនរបស់ប្រេស៊ីលរហូតដល់ទីក្រុងធំបំផុតរបស់អាម៉េរិកគឺញូវយ៉ក។

កាលពីថ្ងៃអាទិត្យ ជំងឺនេះបានឆក់យកជីវិតជនរងគ្រោះចំនួន ១,០០០,០០៩ នាក់ពីក្នុងចំណោមអ្នកឆ្លងចំនួន ៣៣,០១,.៨៧៧ នាក់នេះបើយោងតាមការ​រាប់សរុបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។

សហរដ្ឋអាម៉េរិកមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេបំផុត គឺជាង២០ ម៉ឺននាក់ តាមពីក្រោយដោយប្រេស៊ីលឥណ្ឌា ម៉ិកស៊ិកនិងអង់គ្លេស៕

ប្រភព៖ រស្មីកម្ពុជា ដោយ ៖ កញ្ញាដាលីស

មតិយោបល់