• 2020-09-28 10:04:13
  • ព័ត៌មាន

ដំណឹងល្អ! អ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតហើយ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតិ អោយចេញ ពីមន្ទីពេទ្យ

  • 2020-09-28 10:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ និងសែនរីករាយ ដែលអ្នកជំងឺ កូវីដ១៩ ដែលបានសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាព ខ្មែរសូវៀត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតិអោយចេញ ពីមន្ទីពេទ្យ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គួរបញ្ជាក់ថា អ្នកជំងឺដែលត្រូវបានអនុញ្ញាតិអោយចេញមន្ទីពេទ្យនេះ ជាបុរសជនជាតិអង់គ្លេស អាយុ៥៤ឆ្នាំ បានមកដល់កម្ពុជានៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ និងត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន២ដង ហើយត្រូវបានអនុញ្ញាតិអោយចេញពីមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ យ៉ាងណាមិញ ប្រទេសកម្ពុជា នៅមានករណីកូវីដ១៩ ១ករណី ដែលកំពុងសម្រាកព្យបាល នៅមន្ទីពេទ្យ ខេត្តសៀមរាប៕

អត្ថបទ៖​ Art

មតិយោបល់
អត្ថបទពេញនិយម