• 2020-09-29 03:56:51
  • ព័ត៌មាន

ភ្លៀងនឹងបន្តអូសបន្លាយ​ ឆ្លងកាត់លើកម្ពុជា ជាច្រើនថ្ងៃបន្ថែមទៀត

  • 2020-09-29 03:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០។

កម្ពុជាទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលអូសបន្ទាយឆ្លងកាត់កម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង​ ។ ស្ថានភាពបែបនេះធ្វើឱ្យ ​៖

១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នៅថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី០៣ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់ពីនោះនិងបង្កើនការធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសបណ្តាខេត្តភាគពាយ័ព្យ ។

២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ខែតុលា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។បន្ទាប់មកភ្លៀងនឹងបន្តបង្កើនការធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។

ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានចាប់ពីថ្ងៃទី៣-៦ខែតុលា ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម

មតិយោបល់