• 2020-10-02 09:01:37
  • ព័ត៌មាន

ប្រាសាទចតុម្មុខ បែរទល់ខ្នងគ្នា៤ទិស ដែលគ្រប់គ្នាកម្របានឃើញ

  • 2020-10-02 09:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទចតុម្មុខ ជាប្រាសាទមួយស្ថិតនៅក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នាចំនួន ៤ទិស និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេង ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះ។

ប្រាសាទនេះ បានដួលរលំអស់ពាក់កណ្ដាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមប៉ុណ្ណោះ ហើយនៅតាមជញ្ជាំងនិងផ្នែកខាងក្នុង មានដើមឈើ និងឫសឈើដុះញែកជញ្ជាំងកាន់តែខ្លាំង ដែលកត្តានេះនាំឱ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល និងជ្រុងទាំងបី ហើយភ្ញៀវដែលមកទស្សនានៅទីនេះ បានដើរជាន់ពីលើ។

ប្រាសាទនេះត្រូវបានជួសជុល និងស្តាឡើងវិញដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ឱ្យកាន់តែទូលំទូលាយ។ ការងារអភិរក្ស និងជួសជុលត្រូវបានអនុវត្តឡើងដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ប្រភប៖ ក្រសួងបរិស្ថាន

មតិយោបល់