• 2020-10-05 10:34:32
  • ព័ត៌មាន

ដឹង​ទេ​ថា សភា​ខ្មែរ​យើង​ធ្លាប់​មាន​រហូត​ដល់​ទៅ ២៥០អាសនៈ​

  • 2020-10-05 10:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដឹង​ហើយ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី ៦ មាន​សមាជិក​ចំនួន ១២៥រូប ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣។

អគាររដ្ឋសភា​ជាតិ​នា​ពេល​បច្ចុប្បន្ន​

យ៉ាងណាមិញ ក្នុង​ប្រវត្តិសាស្ត្រ​សភា​ជាតិ​កម្ពុជា សភា​របស់​យើង​ធ្លាប់​មាន​រហូត​ដល់​ទៅ ២៥០អាសនៈ​ឯណោះ។ សម័យ​នោះ​គឺ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​មាន​ឈ្មោះ​ថា “សភា​តំណាង​ប្រជាជន​កម្ពុជា” ចាប់​បដិសន្ធិ​នៅ​ឆ្នាំ១៩៧៦ ពោល​គឺ​ក្រោយ​ពេល​ដែល​រដ្ឋធម្មនុញ្ញ​នៃ​របប​នេះ​បង្កើត​ឡើង​បាន ៣ខែ។

ក្នុង​មាត្រា ៥ នៃ​រដ្ឋធម្មនុញ្ញ​របស់​របប​នោះ​បាន​ចែង​ថា ចំណោម ២៥០រូប​នោះ ១៥០នាក់​តំណាង​ឲ្យ​​កសិករ ៥០នាក់​តំណាង​កម្មករ និង​ ៥០នាក់​តំណាង​កងទ័ព​បដិវត្តន៍។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​មាន​សភា​ជាតិ​ដំបូង​បង្អស់​នៅ​ឆ្នាំ១៩៤៦៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់