• 2020-10-06 02:28:49
  • ព័ត៌មាន

កម្ពុជាមានវត្តមានសត្វស្វាកន្ទុយសជាង២ម៉ឺនក្បាល និងសត្វទោចថ្ពាល់លឿងជាង១ពាន់ក្បាល

  • 2020-10-06 02:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឲ្យដឹងថា «ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោងនិងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត»។

ឯកឧត្តមបន្តថា ប្រភេទសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទដែលជារបកគំឃើញនៃការសិក្សាស្រាវជ្រាវនិងបានកត់ត្រាដោយក្រុមសិក្សាស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមានាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជាតំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូណ៌បែបជាង គេក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀតក្នុងប្រទេសកម្ពុជា។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះមានប្រសាសន៍ថា ដែនជម្រកសត្វព្រៃកែវសីមាមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

ដែនជម្រកសត្វព្រៃកែវសីមាដែលជាតំបន់ជម្រកសត្វស្វាកន្ទុយសនិងទោចថ្ពាល់លឿង ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានបានឃើញវត្តមានសត្វស្វាកន្ទុយសជាច្រើននៅក្នុងតំបន់ព្រៃស្រោង។ទាំងនេះបានបង្ហាញពីមោទនភាពដែលកម្ពុជាសម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួនកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុតរបស់ពិភពលោកត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។

យោងតាមរបាយ សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយសដែលមាន វត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ២០០០០ ក្បាលហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១២០០ក្បាល។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា៖ «ការការពារបានព្រៃឈើ មិនត្រឹមការពារបានប្រព័ន្ធអេ កូឡូស៊ីទេ តែយើងអាចលក់ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការងារអភិរក្សនិងអភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់ប្រភេទនឹងផ្តល់ចំណូលតាមរយៈទេសចរណ៍ធម្មជាតិ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ កន្លងទៅ Jahoo Gibbon Camps ដែលជាគម្រោងសហគមន៍អេកូទេសចរណ៍បានទទួលភ្ញៀវទេសចរចំនួនប្រមាណ ៤៥០នាក់ និងបានទទួលចំណូលប្រមាណ ១៧០០០ដុល្លារសហរដ្ឋអាមេរិកជូនដល់សហគមន៍៕

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់