• 2020-10-06 03:46:13
  • សេដ្ឋកិច្ច

សេវាកម្មដឹកភ្ញៀវទេសចរតាមរទេះគោ នៅខេត្តកំពង់ឆ្នាំង បើកដំណើរការឡើងវិញហើយ

  • 2020-10-06 03:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​នៃ​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​ចងក្រង​គ្នា​ជា​សហគមន៍​ដឹក​ភ្ញៀវ​ទេសចរ​តាម​រទេះ​គោ​បុរាណ ដើម្បី​ទាញ​យក​កម្រៃ​បន្ថែម​លើ​ការងារ​ធ្វើ​ស្រែ​ចម្ការ ឬ​ការងារ​សំណង់ និង​រោងចក្រ​កាត់​ដេរ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ឱ្យដឹងថា បន្ទាប់ពីផ្អាកមួយរយៈ ដោយសារវិបត្តិកូវីដ-១៩ ឥឡូវនេះកសិករជាង៥០គ្រួសារនៅភូមិអ្នកតាហាងនិងភូមិកំពង់ត្រឡាច បានធ្វើសកម្មភាព ដឹកភ្ញៀវទេសចរទស្សនាតាមរយៈការជិះរទេះគោឡើងវិញហើយ ។

ភ្ញៀវទេសចរបរទេស ចូលចិត្តជិះរទេះគោលេងកម្សាន្ត ពេលមកទស្សនាវត្តបុរាណរបស់ខ្មែរ មើលបឹង មើលសត្វ មើលទេសភាព ទស្សនាការស្មូនឆ្នាំងដី ទស្សនាការឡើងត្នោត និង ការផលិតស្ករត្នោត និងមើលពីជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋស្រុកស្រែចម្ការជាដើម។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ការដឹកភ្ញៀវទេសចរតាមទេះគោនេះ គឺក្នុង១ជើងៗ មានចម្ងាយប្រមាណពី៣ទៅ ៤គីឡូម៉ែត្រ ហើយទទួលបានចំណូលពី១០ ទៅ១៥ដុល្លារ ដោយក្នុងមួយថ្ងៃអាចមាន ភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណ ពី៣០ទៅ៥០នាក់៕

ប្រភព៖ ក្រសួងព័ត៍មាន

មតិយោបល់