• 2020-10-06 02:51:10
  • សេដ្ឋកិច្ច

ផ្សារទំនើបឡាក់គីអុិចប្រេស បញ្ចុះតម្លៃទំនិញច្រើនប្រភេទ នៅសាខាថ្មីដែលទើបសម្ពោធ​!

  • 2020-10-06 02:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើបឡាក់គី ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេលើវិស័យលក់រាយនៅលើទីផ្សារកម្ពុជា និងមានអតិថិជនគាំទ្រអស់រយៈពេល ២៧ឆ្នាំមកហើយ។ ដោយមានការគាំទ្រ​យ៉ាងច្រើនបែបនេះហើយ ទើបផ្សារទំនើបឡាក់គី បាន​បង្កើន​ចំនួន​សាខា​ជាបន្តបន្ទាប់។

ជាក់ស្តែងសាខាផ្សារទំនើបឡាក់គីអុិចប្រេសថ្មីមួយទៀត ត្រូវ​បាន​​បើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៥ ខែតុលានេះ នៅ Season Residence Apartment។ នៅក្នុងកម្មវិធីសម្ពោធសាខាថ្មីនេះ គេសង្កេតឃើញមាន​ភ្ញៀវកត្តិយសជាច្រើន​ចូលរួម ដែលមាន​ទាំង​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនឌីអេហ្វអាយឡាក់គី តំណាងអ្នកចែកចាយផលិតផល និងតំណាងអ្នកសារព័ត៌មានជាច្រើនរូប។

ស្ថិតក្នុងចំណាត់ថ្នាក់ទីផ្សារដ៍ល្អ គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនឌីអេហ្វអាយឡាក់គី មានសាខាផ្សារទំនើប និងអុិចប្រេសច្រើនជាង ៣២កន្លែង ។ ផ្សារទំនើបឡាក់គី តែង​តែផ្តោតសំខាន់លើការផ្តល់ជូនអតិថិជននូវទំនិញដែលមានគុណភាពល្អបំផុត និងផលិតផលគ្រប់ប្រភេទដែលមានកត្តានុភាពសម្រាប់​ប្រើប្រាស់ដល់អតិថិជន។ គួរបញ្ជាក់ផងដែលក្រុមហ៊ុនឌីអេហ្វអាយឡាក់គី នឹងបន្តបើកសាខាថ្មីបន្ថែមទៀត ដើម្បីផ្តល់នូវអតិថិជននូវទំនិញស្រស់ៗដែលមានគុណភាពល្អ គ្រឿងទេសផ្សេងៗ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតថែរក្សាសុខភាពនិងសម្រស់ ក្នុងតម្លៃសមរម្យ និងទីតាំងងាយស្រួលនៅជិតផ្ទះរបស់អតិថិជនបំផុត។

ក្រុមហ៊ុនមានមោទនភាព និងមានភាពរីករាយជាខ្លាំងនូវការនាំមកនូវផ្សារទំនើបឡាក់គី អុិចប្រេស។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះផងដែល អតិថិជនទាំងអស់អាចរីករាយជាមួយ ការបញ្ចុះតម្លៃលើទំនិញយ៉ាងច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០៕

មតិយោបល់