• 2020-10-06 03:45:22
  • ព័ត៌មាន

ការរកឃើញដ៏អស្ចារ្យ! អ្នកបុរាណវិទ្យាអេហ្ស៊ីប រកឃើញសាកសពម៉ាំមីចំនួន ៥៩ ដែលកប់កាលពី ២៥០០ ឆ្នាំមុន

  • 2020-10-06 03:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មឈូសឈើ បិទជិតចំនួន ៥៩ ដែលមានសាកសពម៉ាំមី នៅពីខាងក្នុង ដែលត្រូវបានគេសន្មតថា បានបញ្ចុះកាលពី ២៥០០ ឆ្នាំមុន ត្រូវបាន អ្នកបុរាណវិទ្យាអេហ្ស៊ីប រកឃើញ នៅក្នុងទីក្រុងមួយ។

អ្នកបុរាណវិទ្យានៅប្រទេសអេហ្ស៊ីប បានរកឃើញ មឈូសឈើដែលត្រូវបានថែរក្សានិងបិទជិតចំនួន ៥៩ ដែលមានសាកសពម៉ាំមី នៅជាប់នឹងក្រណាត់បញ្ចុះដែលមានសិលាចារឹក hieroglyphic ពណ៌ភ្លឺ។ មឈូសឈើទាំងនេះ ត្រូវបានរកឃើញនៅភាគខាងត្បូងនៃទីក្រុងគែរ ក្នុងកន្លែងបញ្ចុះសពដ៏ធំ នៃសាក្ការ៉ា ដែលជាទីក្រុង ប្រទេសអេហ្ស៊ីបបុរាណ ដែលជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក Khaled al-Anani បានលើកឡើងថា ចំនួនមឈូសបន្ថែមដែលមិនទាន់ស្គាល់មួយអាចនៅតែត្រូវបានគេកប់នៅកន្លែងក្បែរទីក្រុងគែរ។ លោកបានបញ្ជាក់បន្ថែមថា ចាប់តាំងពីការរកឃើញមឈូស ១៣ ក្បាលដំបូងត្រូវបានប្រកាសជិត ៣ សប្តាហ៍មកហើយ គេបានរកឃើញវត្ថុជាច្រើនទៀតនៅក្នុងរូងនៅជម្រៅរហូតដល់ ១២ ម៉ែត្រ (៤០ ហ្វីត) ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងវត្ថុបុរាណរូបនេះ បានមានប្រសាសន៌ទៀតថា នៅឯទីតាំងក្បែរសាជីជ្រុងដែលមានអាយុកាល ៤.៧០០ ឆ្នាំចំនួនមឈូសបន្ថែមដែលមិនទាន់ស្គាល់អាចត្រូវបានបញ្ចុះនៅទីនោះ។ លោកបានមានប្រសាសន៍ថា“ ដូច្នេះថ្ងៃនេះមិនមែនជាការបញ្ចប់នៃការរកឃើញនេះទេខ្ញុំគិតថាវាជាការចាប់ផ្តើមនៃការរកឃើញដ៏ធំមួយ” ។

លោក Anani បាននិយាយថា មឈូសទាំងអស់នឹងត្រូវយកទៅសារមន្ទីរ Grand Egypt ដែលត្រូវបានបើកឆាប់ៗនៅខ្ពង់រាបជីហូសា។ ប្រទេសអេហ្ស៊ីបសង្ឃឹមថាការរកឃើញបុរាណវត្ថុយ៉ាងច្រើននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះហើយ Grand Egyptian Museum នឹងជម្រុញវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដែលទទួលរងនូវការប៉ះទង្គិចជាច្រើន ត្រឡប់មកជាល្អប្រសើរឡើងវិញ៕

ប្រភព៖ Scmp ប្រែសម្រួល៖​ Art

មតិយោបល់