• 2020-10-06 08:07:47
  • ព័ត៌មាន

ប្រទេសសិង្ហបុរី ផ្តល់ប្រាក់រង្វាន់ ដល់ទារកដែលកើត ក្នុងអំឡុងពេលរាតត្បាត ជំងឺCovid-19

  • 2020-10-06 08:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលសិង្ហបុរី បន្ថែមប្រាក់រង្វាន់ ចំពោះការបង្កើតកូន នៅក្នុងអំឡុងពេលនៃការរាតត្បាត ជំងឺកូវីដ១៩។

ប្រជាជនសឹង្ហបុរី បានបោះបង់ចោលភាពជាឪពុកម្តាយ ចំពោះភាពតានតឹងផ្នែកហិរញ្ញវត្ថុនិងការបញ្ឈប់ការងារ ក្រោយពីមានការរាតត្បាត ជំងឺកូវីដ១៩។ នេះជាការព្រួយបារម្ភ របស់រដ្ឋាភិបាល សិង្ហបុរី ចំពោះការធ្លាក់ចុះនៃចំនួនប្រជាជន នៅក្នុងប្រទេស។ ការព្រួយបារម្ភនេះ បានធ្វើអោយរដ្ឋាភិបាល សម្រេចបន្ថែមប្រាក់រង្វាន់ ដល់ទារកដែលត្រូវបានបង្កើត នៅក្នុងអំឡុងពេលនៃការរាតត្បាត ជំងឺកូវីដ១៩។ តែយ៉ាងណាមិញ ចំនួនទឹកប្រាក់ នៅមិនទាន់អនុញ្ញាតិ អោយចេញផ្សាយនៅឡើយទេ។

លោក Heng Swee Keat ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរី បាននិយាយកាលពីថ្ងៃច័ន្ទថា “យើងបានទទួលការឆ្លើយតបថា Covid-19 បានបណ្តាលឱ្យឪពុកម្តាយដែលមានសេចក្តីប្រាថ្នាមួយចំនួនពន្យារពេលផែនការភាពជាឪពុកម្តាយរបស់ពួកគេ” ។ លោកបាននិយាយថា ព័ត៌មានលម្អិតបន្ថែមអំពីចំនួនទឹកប្រាក់និងរបៀបដែលរាជរដ្ឋាភិបាល ត្រូវចំណាយ នឹងត្រូវប្រកាសនៅពេលក្រោយ។

ប្រទេសសឹង្ហបុរី កំពុងជួបប្រទះវិបត្តិនៃការធ្លាក់ចុះកំណើនប្រជាជន ដែលផ្ទុយស្រឡះពីប្រទេសជិតខាងមួយចំនួនដូចជាឥណ្ឌូណេស៊ីនិងហ្វីលីពីនដែលកំពុងប្រឈមមុខនឹងការរំពឹងទុកនៃការមានផ្ទៃពោះយ៉ាងខ្លាំងពីការឆ្លងវីរុសកូវីដ១៩ ៕

ប្រភព៖ BBC ប្រែសម្រួល ៖​ Art

មតិយោបល់