• 2020-10-07 02:10:58
  • ព័ត៌មាន

សូមប្រយ័ត្ន! ជំនន់ទឹកភ្លៀង និង រលកសមុទ្រខ្ពស់ៗ នៅបន្តកើតមាន ក្នុងប្រទេសកម្ពុជា

  • 2020-10-07 02:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការចេញផ្សាយ របស់ក្រសួងធនធានទឹក កាលពីព្រឹកម្សិលមិញ បានអោយដឹងថា កម្ពុជា នឹងទទួលរងសម្ពាធម្យ៉ាង ពីសមុទ្យចិន ខាងត្បូង ឬ ហៅថាជាព្យុះ Tropical Storm ដែលមានលក្ខណៈអូសបន្លាយរហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

ត្រឹមរយៈពេល២ថ្ងៃ ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ នេះ នៅតំបន់ភាគខាងកើត និងខាងត្បូង ដែលជាប់នឹងប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ច្រើន។ យ៉ាងណាមិញ សម្រាប់បងប្អូន ដែលរស់នៅតំបន់ដីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ ជួរភ្នំ និងខេត្តនៅតំបន់មាត់សមុទ្រ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំន់ទឹកភ្លៀង។ ជាមួយគ្នានេះដែរ ចំពោះអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖​ Art

មតិយោបល់