• 2020-10-08 01:26:27
  • ព័ត៌មាន

ក្ដៅៗ ! កម្ពុជារកឃើញវិជ្ជមានកូវីដថ្មីចំនួន១នាក់ ជាជនជាតិឥណ្ឌូណេស៊ី

  • 2020-10-08 01:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី០៨ ខែតុលា ថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ លើបុរសជនជាតិឥណ្ឌូណេស៊ី និងមិនមានករណ៏ជាសះស្បើយនោះទេ។

ក្រសួងបានលម្អិតនៅក្នុងរបាយការណ៍ថា បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរនៅប្រទេស សាំងហ្គាពួ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ មានលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ វិជ្ជមានវីរុសកូវីដ -១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១១៣នាក់ (ស្រី ២៣នាក់) ដែលក្នុងចំនួននេះ មានបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២៦ឆ្នាំខាងលើ។ រីឯ អ្នកដំណើរចំនួន១១២នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ចំនួន១២ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន ៤៩នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣២ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ១៩នាក់ សណ្ឋាគារផ្សេងទៀតនៅរាជធានីភ្នំពេញចំនួន ០៩នាក់ សណ្ឋាគារ មួយទៀតនៅរាជធានីភ្នំពេញចំនួន ០២នាក់ និងនៅស្ថានទូតសាំងហ្គាពូ ចំនួន ០១នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៧៦ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ០៥នាក់ គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែតុលា ២០២០នេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់